“ការិយាល័យ កសថឆ.” រាយការណ៍សភាពការណ៍ផ្សារឌីជីថលធីវីខែធ្នូ 58 ឃើញថាសមាមាត្រតម្លៃការចុះផ្សាយពាណិជ្ជកម្មក្នុងឆ្នាំ 2558 របស់ធីវីឌីជីថលប៉ុស្តិ៍ថ្មី 21 ប៉ុស្តិ៍ មានសមាមាត្រកើនឡើង 67.96% ប៉ុស្តិ៍ហ្វ្រីធីវីចាស់ថយចុះ 12.87% នៅពេលដែលប្រៀបធៀបនឹងឆ្នាំ 2557

លោកថាកន តាន់ថៈសិទ្ធ លេខាធិការគណៈកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ(លេខាធិការ កសថឆ.) បញ្ជាក់ថា ពីរបាយការណ៍ពត៌មានសភាពការណ៍ទីផ្សារកិច្ចការទូរទស្សន៍ក្នុងប្រព័ន្ធឌីជីថល ខែសីហា​ 2558 របស់ការិយាល័យនយោបាយនិងចំណេះវិជ្ជាផ្សាយសំឡេងនិងទូរទស្សន៍ ការិយាល័យគណៈកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ(ការិយាល័យ កសថឆ.) ឃើញថា តម្លៃទីផ្សារកិច្ចការទូរទស្សន៍ក្នុងប្រព័ន្ធឌីជីថលក្នុងឆ្នាំ 2558 (ខែមករាដល់វិច្ឆិកា) ប៉ុស្តិ៍ចាស់និងប៉ុស្តិ៍ថ្មីមានតម្លៃរួម 72,587 លានបាទ។ ចែកជាតម្លៃរបស់ក្រុមប៉ុស្តិ៍ចាស់ 53,175 លានបាទ និងប៉ុស្តិ៍ថ្មី 19,412 លានបាទ។ សមាមាត្ររបស់តម្លៃប៉ុស្តិ៍ចាស់និងប៉ុស្តិ៍ថ្មីគិតជា 73.26 ភាគរយនិង 26.74 ភាគរយរបស់តម្លៃទីផ្សារទាំងអស់។ ដោយបើប្រៀបធៀបជាមួយខែជាមួយគ្នារបស់ឆ្នាំមុន(វិច្ឆិកា 2557) តម្លៃរបស់ក្រុមប៉ុស្តិ៍ចាស់ថយចុះ 8.17 ភាគរយ រីឯប៉ុស្តិ៍ថ្មីកើនឡើង 28.22 ភាគរយ ទាំងនេះទោះបីតម្លៃផ្សាយពាណិជ្ជកម្មជារួមមានការថយចុះពីខែជាមួយគ្នារបស់ឆ្នាំកន្លងមក ដោយសារពីសភាពការណ៍សេដ្ធកិច្ចដែលមិនសូវល្អ ប៉ុន្តែឃើញថាសមាមាត្រតម្លៃការចុះផ្សាយពាណិជ្ជកម្មក្នុងប៉ុស្តិ៍ថ្មីរបស់ឆ្នាំ 2558 មានសមាមាត្រកើនឡើង 67.96% បើប្រៀបធៀបនឹងឆ្នាំ 2557 ដែលជាលទ្ធផលមកពីការទទួលស្គាល់របស់ប្រជាជនក្នុងទស្សនាទូរទស្សន៍តាមរយះប៉ុស្តិ៍ឌីជីថលធីវីកើនឡើង ធ្វើឲ្យមានទឹកប្រាក់ក្នុងការចុះផ្សាយពាណិជ្ជកម្មរបស់ប៉ុស្តិ៍ឌីជីថលធីវីកើនឡើង។ រីឯប៉ុស្តិ៍ហ្វ្រីធីវីចាស់ 6 ប៉ុស្តិ៍ មានសមាមាត្រថយចុះ 12.87 ភាគរយ បើធៀបនឹងឆ្នាំ 2557។

ទាំងនេះសមាមាត្រនៃការទស្សនាកម្មវិធីទូរទស្សន៍ឃើញថា អត្រាអ្នកមើលកម្មវិធីទូរទស្សន៍(rating)ប៉ុស្តិ៍ហ្វ្រីធីវីក្នុងប្រព័ន្ធឌីជីថលខែធ្នូ 2558 រួមមាន ប៉ុស្តិ៍ 5 មានអត្រា 0.071, ប៉ុស្តិ៍ NBT មានអត្រា  0.046, ប៉ុស្តិ៍ไทยพีบีเอส មានអត្រា  0.122, ប៉ុស្តិ៍โทรทัศน์รัฐสภา មានអត្រា  0.001, ប៉ុស្តិ៍ 3FAMILY មានអត្រា  0.132, ប៉ុស្តិ៍ MCOT KIDS & FAMILY មានអត្រា  0.029, ប៉ុស្តិ៍ MVTV FAMILY មានអត្រា  0.000, ប៉ុស្តិ៍ TNN24 មានអត្រា  0.051, ប៉ុស្តិ៍ THAI TV មានអត្រា  0.000, ប៉ុស្តិ៍ NEW TV មានអត្រា  0.060, ប៉ុស្តិ៍ SPRING NEWS មានអត្រា  0.050, ប៉ុស្តិ៍ BRIGHT TV មានអត្រា  0.025, ប៉ុស្តិ៍ VOICE TV មានអត្រា  0.022, ប៉ុស្តិ៍ NATION មានអត្រា  0.057, ប៉ុស្តិ៍ WORKPOINT TV មានអត្រា  0.590, ប៉ុស្តិ៍ TRUE4U មានអត្រា  0.134, ប៉ុស្តិ៍ GMM CHANNEL មានអត្រា  0.076, ប៉ុស្តិ៍ NOW TV មានអត្រា  0.061, ប៉ុស្តិ៍ CH8 មានអត្រា  0.449, ប៉ុស្តិ៍ 3SD មានអត្រា  0.220, ប៉ុស្តិ៍ MONO 29 មានអត្រា  0.373, ប៉ុស្តិ៍ MCOT HD មានអត្រា  0.183, ប៉ុស្តិ៍ ONE HD មានអត្រា  0.246, ប៉ុស្តិ៍ THAIRATH TV មានអត្រា  0.120, ប៉ុស្តិ៍ 3 HD មានអត្រា  1.876, ប៉ុស្តិ៍ AMARIN TV មានអត្រា  0.072, ប៉ុស្តិ៍ 7 HD មានអត្រា  2.305 และប៉ុស្តិ៍ PPTV មានអត្រា  0.081

លោកថាកន ពោលថា ចំពោះប៉ុស្តិ៍ថ្មីឃើញថាមានអត្រាអ្នកមើលកម្មវិធីទូរទស្សន៍មិនសូវច្រើន ប៉ុន្តែកំពុងមានការកើនឡើងជាលំដាប់ ដោយឃើញថាចំពោះកម្មវិធីប្រភេទកីឡាដែលមានការផ្សាយការប្រកួតជាពិសេសបាល់ទាត់ និងប្រដាល់ថៃ​ និងអត្រាដែលកើនឡើងយ៉ាងខ្លាំង។ ក្រៅពីនេះទៅទៀតកម្មវិធីការប្រកួតសម្ថភាពដូចជាកម្មវិធីឈិងឆាស្វាន់ ម៉ៃថងខាំ ក៏ជាកម្មវិធីដែលមានការពេញនិយមពីអ្នកទស្សនាច្រើនដែរ ដោយអាចមកពីកម្មវិធីនោះធ្លាប់ល្បីពីការផ្សាយក្នុងប៉ុស្តិ៍ហ្វ្រីធីវីមកមុនហើយ។

បង្កើតឡើងដោយ  -   (24/05/17 23:19:46)