កសថឆ. ដើរមុខដើម្បីបង្កើតបណ្ដាញអ្នកបរិភោគការពារខ្លួនឯង

(ថ្ងៃទី 26-27 សីហា 2559) ការិយាល័យ កសថឆ. ដោយការិយាល័យការពារអ្នកបរិភោគនៃកិច្ចការផ្សាយសំឡេងនិងទូរទស្សន៍ រូមទាំងគណៈអនុកម្មការការពារអ្នកបរិភោគផ្នែកកិច្ចការផ្សាយសំឡេងនិងកិច្ចការទូរទស្សន៍រួមគ្នាបង្កើតសកម្មភាពជំរុញការរួមជាក្រុមនិងបង្កើតបណ្ដាញអ្នកបរិភោគថ្នាក់ភូមិភាគ នៅឯសណ្ធាគារឃុមភូខាំ ស្រុកមឿង ខេត្តឆៀងម៉ៃ ដោយមានបណ្ដាញអ្នកបរិភោគ រួមមាន ក្រុមអ្នកប្រកបការងារផ្នែកអាហារ ថ្នាំ ក្រុមជនពិការ ក្រុមជនជាតិភាគតិច ក្រុមកុមារ ក្រុមពលករ ក្រុមភេទទីបី ក្រុមអ្នកបរិភោគ ក្រុមអ្នកបណ្ដឹង ក្រុមអ្នកចំណេះវិជ្ជា ក្រុមអ្នកបំពេញការងារការបញ្ឈប់ទូរទស្សន៍ព្រព័ន្ធអាណាឡូក(ASO) ក្រុមអាសាសម័គ្រ ក្រុមប្រជាសង្គម បានចាប់អារម្មណ៍ចូលរួមជាង 100 នាក់។

កញ្ញាស៊ុភិនយ៉ា ក្លាងណៈរង់ កម្មការ កសថឆ. និងប្រធានគណៈអនុកម្មការការពារអ្នកបរិភោគវិស័យកិច្ចការផ្សាយសំឡេងនិងកិច្ចការទូរទស្សន៍ មានប្រសាសក្នុងពិធីបើកវេធិការថា ការរៀបចំវេធិការសិក្សាសាលាការជំរុញការបង្រួបបង្រួមបណ្ដាញអ្នកបរិភោគសារពត៌មានវិទ្យុ -  ទូរទស្សន៍ ថ្នាក់ភូមិភាគ លើកនេះជាវេធិការទី 3 រៀបចំនៅភូមិភាគខាងជើង ដោយានគោលដៅដើម្បីជំរុញភាពរឹងមាំរបស់អ្នកបរិភោគក្នុងកិច្ចការផ្សាយសំឡេងនិងកិច្ចការទូរទស្សន៍គ្របដណ្ដប់គ្រប់ភូមិភាគ។ រួមទាំងជំរុញសក្តានុពលបណ្ដាញការពារអ្នកបរិភោគក្នុងកិច្ចការផ្សាយសំឡេនិងទូរទស្សន៍ឲ្យមានចំណេះដឹង យល់ដឹង មានភាពរឹងមាំ ចេះការពារសិទ្ធិផ្ទាល់ខ្លួន និងចូលរួមក្នុងការផ្លាស់ប្ដូរមតិយោបល់ ក្រៅពីនេះបានមានការអញ្ជើញអង្គភាពរដ្ធដែលទាក់ទងចូលរួមជ្រាប់ដើម្បីឲ្យមានយន្តការការបំពេញតួនាទីផ្នែកការពារអ្នកបរិភោគដោយមាន កសថឆ. ភូមិភាគដើម្បីជាគោលក្នុងការបំពេញតួនាទីផ្នែកការពារអ្នកបរិភោគ។

“បច្ចុប្បន្ននេះអ្នកបរិភោគនៅជួបប្រទះនឹងបញ្ហាការល្មើសសិទ្ធិដែលបានទទួលពត៌មានពីការផ្សាយពាណិជ្ជកម្មឬសេវានានាដែលមិនមែនការពិត មិនគ្រប់គ្រាន់ធ្វើឲ្យមានការទិញ-លក់ទំនិញឬសេវាដែលមិនគួរសម មានបញ្ហាពីការល្មើសសិទ្ធិពីការបង្ហាញពត៌មានឧក្រិដ្ឋកម្ម បញ្ហាការល្មើសសិទ្ធិស្ត្រី សិទ្ធិកុមារនិងយុវជនពីការបង្ហាញសាច់រឿងជាមួយអំពើរហិង្សា អាក្រក់ អាភាស។ ក្រៅពីនេះនៅមានការបង្កប់ផ្សាយពាណិជ្ជកម្មក្នុងរូបបែបនានា ជាពិសេសការផ្សាយពាណិជ្ជកម្មដែលគ្របសង្កត់ទៅលើគំនិតរបស់ប្រជាជន។ ដោយការរៀបចំវេធិការនេះឡើងមានគោលបំណងចង់ឲ្យមានការជំរុញនិងគាំទ្រការរួមជាក្រុមបណ្ដាញអ្នកបរិភោគក្នុងកិច្ចការផ្សាយសំឡេងនិងកិច្ចការទូរទស្សន៍ឲ្យទៅជាយន្តការក្នុងសង្គម បង្កើតការចូលរួមរបស់ប្រជាជន ដោយគិតអំពីការផ្ដល់ចំណេះក្នុងវិស័យសិទ្ធិរបស់អ្នកបរិភោគសារពត៌មាននិងប្រជាជន ដើម្បីឲ្យមានការបង្កើតយន្តការការចូលរួមចាប់ពីការឃ្លាំមើល ការផ្លាស់ប្ដូរមតិ រួមទាំង ការចូលរួមក្នុងការបង្កើតនយោបាយក្នុងវិស័យការគ្រប់គ្រងសារពត៌មានជាមួយអង្គការឬអង្គភាពគ្រឹះ”​ កញ្ញាស៊ុភិនយ៉ា បានពោល។

សាកសួរពត៌មានបន្ថែមនៅឯការិយាល័យគ្រប់គ្រងអ្នកបរិភោគក្នុងវិស័យកិច្ចការផ្សាយសំឡេងនិងទូរទស្សន៍ ទូរស័ព្ទ 02 271 7600  ចុច 5744, 5732 ឬ http://bcp.nbtc.go.th

បង្កើតឡើងដោយ  -   (24/05/17 17:08:43)

Download

Page views: 404