ការបង្កើតភាពជឿជាក់ក្នុងការប្រើសេវាផ្នែកហិរញ្ញវត្ថុតាមរយៈឧប្បករណ៍ទូរស័ព្ទចល័ត

តាមដែលធនាគារនៃប្រទេសថៃនិងការិយាល័យគណៈកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍និងកិច្ចការទូរគមនាគមន៍ជាតិ(ការិយាល័យ កសថឆ.) បានចុះហត្ថលេខាលើអនុស្សរណៈការសហការក្នុងការគ្រប់គ្រងសេវាបង់ប្រាក់តាមរយៈទូរស័ព្ទចល័ត នៅថ្ងៃទី 17 មិថុនា 2559 កន្លងមកទាំងពីរអង្គភាពបានសហការគ្នាក្នុងការលើកកំពស់ការគ្រប់គ្រងផ្នែកសុវត្ថិភាពរបស់សេវាបង់ប្រាក់តាមរយៈទូរស័ព្ទចល័ត។ ដោយទទួលបានការសហការល្អពីសមាគមទូរគម​នាគមន៍នៃប្រទេសថៃនិងសមាគមធនាគារថៃដើម្បីបង្កភាពជឿជាក់ក្នុងការប្រើសេវា Mobile Banking រួមទាំងសេវា PromptPay ដែលនឹងចាប់ផ្ដើមសេវាក្នងត្រីមាសទី 1 ឆ្នាំ 2560។

ថ្ងៃនេះ បណ្ឌិតវិរថៃ សាន់ទិប្រភព នាយកការធនាគារនៃប្រទេសថៃ លោកថាកន​ តាន់ថៈសិទ្ធលេខាធិការគណៈកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ(លេខាធិការ
កសថឆ.) បានប្រជុំរួម ដោយមានមតិសរុបការដំណើរការក្នុងរឿងនោះដូចតទៅ

1. ការិយាល័យ កសថឆ. មានលិខិតបញ្ជាក់ឲ្យអ្នកបំរើសេវាទូរស័ព្ទចល័តដែលដំណើរការផ្ទេរលេខឲ្យស្របទៅតាមច្បាប់និងប្រកាស់របស់ កសថឆ. ជាកំហិត។​ដោយក្នុងការចេញស៊ីមកាតថ្មី ការសុំប្ដូរម្ចាស់ស៊ីមកាត ការប្ដូរពត៌មានផ្ទាល់ខ្លួននានានោះអ្នកប្រើសេវាត្រូវនាំអត្តសញ្ញាណប័ណ្ណពិតប៉ុណ្ណោះ ដើម្បីមកប្រើក្នុងការទំនាក់ទំនងដើម្បីសុំផ្លាស់ប្ដូរឬផ្ទេរលេខ។ សម្រាប់ករណីការផ្ទេរសិទ្ធិឲ្យអ្នកផ្សេងជាអ្នកដំណើរការជំនួសត្រូវយកអត្តសញ្ញាណប័ណ្ណពិតរបស់អ្នកផ្ទេរសិទ្ធិនិងអ្នកទទួលផ្ទេរសិទ្ធិផងដែរ។ ដោយការិយាល័យ កសថឆ. បានរៀបចំស្ដង់ដាការបញ្ជាក់អត្តសញ្ញាណដើម្បីធានាការពិនិត្យអត្តសញ្ញាណប័ណ្ណនោះ ដើម្បីសុវត្ថិភាពនិងភាពជឿជាក់ក្នុងការប្រើសេវាផ្នែកហិរញ្ញវត្ថុនិងការពារការផ្ទេរលេខដែលមិនស្របច្បាប់។

យ៉ាងណាក៏ដោយ ក្នុងករណីដែលអ្នកបំរើសេវាទូរស័ព្ទចល័តល្មើសច្បាប់ឬប្រកាសរបស់ កសថឆ. ដោយមិនដំណើរការផ្ទេរឬប្ដូរលេខឲ្យត្រឹមត្រូវ ក្រៅពីនឹងត្រូវដាក់ទោសតាមប្រកាសរបស់ កសថឆ. ហើយ ត្រូវទទួលខុសត្រូវចំពោះការខូចខាតនានាដែលកើតឡើងពីការផ្ទេរឬប្ដូរលេខដែលមិនត្រឹមត្រូវនោះផងដែរ។

2. ការិយាល័យ កសថឆ.​និងធនាគារនៃប្រទេសថៃឯកភាពសហការគ្នាដើម្បីគ្រប់គ្រងឲ្យមានសន្តិភាពនិងបង្កើតទំនុកចិត្តចំពោះអ្នកប្រើសេវា Mobile Banking និងសេវា PromptPay ថានឹងបានការថែទាំក្នុងការប្រើសេវាផ្នែកហិរញ្ញវត្ថុតាមរយៈឧប្បករណ៍ទូរស័ព្ទចល័តដោយសុវត្ថិភាព។ ដោយត្រូវជូនដំណឹងឲ្យស្ថាប័នហិរញ្ញវត្ថុបញ្ជូនពត៌មានចំពោះលេខទូរស័ព្ទចល័តប៉ុណ្ណោះ(មិនប្រាកដឈ្មោះអ្នកប្រើសេវាក្នុងប្រព័ន្ធនោះ) ដែលជាពត៌មានដែលបានការយល់ព្រមពីអ្នកប្រើសេវាហើយចំពោះអ្នកបំរើសេវាទូរស័ព្ទចល័តដែលថៃទាំសុវត្ថិភាព។ សម្រាប់អ្នកដែលមានបំណងចង់ប្ដូរលេខទូរស័ព្ទចល័តមានយន្តការថែទាំតាមខ 1 និងមានយន្តការតាមដែលក្រុមហ៊ុនអ្នកបំរើសេវាទូរស័ព្ទចល័តបានជូនដំណឹងការប្ដូរពត៌មានទៅស្ថាប័នហិរញ្ញវត្ថុបានជ្រាបនិងកែសម្រួលពត៌មានឲ្យស្របតាមពេលបច្ចុប្បន្ន។​ដោយអ្នកបំរើសេវាទូរស័ព្ទចល័តនឹងសុំការយល់ព្រមពីម្ចាស់លេខទូរស័ព្ទចល័តក្នុងការបញ្ជូនការផ្លាស់ប្ដូរពត៌មាននោះទៅឲ្យស្ថាប័នហិរញ្ញវត្ថុ ហើយបើម្ចាស់លេខទូរស័ព្ទចល័ត​មានបំណងចង់ភ្ជាប់លេខទូរស័ព្ទថ្មីជាមួយសេវា PromptPay អាចដំណើរការបាននៅឯស្ថាប័នហិរញ្ញវត្ថុ។

ទាំងនេះយន្តការការផ្លាស់ប្ដូរពត៌មានរវាងស្ថាប័នហិរញ្ញវត្ថុនិងអ្នកបំរើសេវាទូរស័ព្ទចល័តនឹងរួចរាល់ក្នុងត្រីមាសទី 1 ឆ្នាំ 2560

3. ធនាគារនៃប្រទេសថៃនិងការិយាល័យ កសថឆ. ឯកភាពគ្នាថាដើម្បីជាការជួយសម្រួលក្នុងការស្នើសុំទទួលយកថ្លៃវិញពីសេវាទូរស័ព្ទចល័តប្រភេទបញ្ជូលប្រាក់ក្នុងករណីបញ្ឈប់ការប្រើសេវា ដែលពីមុនអ្នកប្រើសេវាទូរស័ព្ទចល័តត្រូវដំណើរការតាមរយៈការវេលុយពីគនណីធនាគារ សងវិញជាឆែក ឬវេទៅលេខទូរស័ព្ទចល័តផ្សេង ពេលនេះអាចសុំទទួលវិញបានតាមរយៈ e-wallet ឬសេវា  PromptPay បាន។

បង្កើតឡើងដោយ  -   (24/05/17 13:13:30)

Download

Page views: 522