“ថៈណៈផាន់” អនុលេខាធិការ កសថឆ. បង្ហាញការប្រជុំរៀបចំវិទ្យុគមនាគមន៍ពិភពលោកពិពាក្សាការនាំរលកអាកាសផ្កាយរណបមកប្រើជំនួសរលកអាកាសទូរស័ព្ទដៃ ក្រៅពីការប្រើប្រាស់ទូរស័ព្ទដៃកើនឡើងជាបន្តបន្ទាប់។

ឧត្តមសេនីយ៍ត្រី បណ្ឌិតថៈណៈផាន់ រ៉ាយច្រើន អនុលេខាធិការ កសថឆ. ការងារគ្រប់គ្រងរលកអាកាសនិងភូមិភាគពោលថា ការចូលរួមប្រជុំក្រុមរៀបចំការប្រជុំធំថ្នាក់ពិភពលោកស្ដីពីវិទ្យុគមនាគមន៍ ក្នុងឆ្នាំ 2562 របស់អង្គការទូរគមនាគមន៍អាស៊ីនិងប៉ាស៊ីហ្វិកលើកទី 1(The Asia-Pacific Telecommunity (APT) Conference Preparatory Group for WRC-19: APG19-1) នៅឯប្រទេសចិន អង្គប្រជុំបានពិពាក្សាបញ្ហាសំខាន់ៗដូចជាការកំណត់ប្រេកង់បន្ថែមសម្រាប់កិច្ចការទូរគមនាគមន៍ចល័តសាកល(International Mobile Telecommunications - IMT) ក្នុងប្រេកង់ 24.25-86 Ghz ដែលអាចប៉ះពាល់ប្រេកង់ផ្កាយរណប Ka-band 26.5-40 Ghz ប៉ះពាល់ដល់កិច្ចការដែលត្រូវប្រើប្រេកង់ផ្កាយរណបក្នុងបច្ចុប្បន្ន​ នៅខណៈដែលប្រទេសជាច្រើន ដូចជា ប្រទេសថៃ នៅមានតម្រូវការប្រើប្រេកង់តាមរយៈផ្កាយរណប ទោះបីឧស្សាហកម្មទូរស័ព្ទចល័តនឹងមានតម្រូវការក្នុងការប្រើប្រាស់កើនឡើងក៏ដោយ។

“ឥឡូវឧស្សាហកម្មទូរស័ព្ទចល័តដែលឃើញថារលកទូរស័ព្ទមានតម្រូវការក្នុងការប្រើប្រាស់កើនឡើង រលកដែលមាននៅអាចមិនគ្រប់គ្រាន់ ទើបត្រូវការប្រើរលកផ្កាយរណប Ka-band ប៉ុន្តែបើយកទៅប្រើក៏អាចប៉ះពាល់ដល់កិច្ចការផ្កាយរណបដែរ។ សំណួរគឺ យើងនឹងការពារមិនឲ្យមានការប្រើរលកផ្កាយរណបបានយូរប៉ុនណា បើមានតម្រូវការក្នុងការប្រើរលកទូរស័ព្ទចល័នកើនឡើង ក្នុងខណៈដែលរលកទូរស័ព្ទចល័តក្នុងបច្ចុប្បន្នមិនគ្រប់គ្រាន់ក្នុងការប្រើប្រាស់” ឧត្តមសេនីយ៍ត្រី បណ្ឌិតថៈណៈផាន់ បានពោល

   ក្រៅពីនេះ អង្គប្រជុំបានពិពាក្សាស្ដីពីការកំណត់បទដ្ធានទាក់ទងនឹងគន្លងគោចរផ្កាយរណប ដែលបានបន្ថយកំរឹត A (Advance Publication Information) ចេញ នៅទ្រឹមកំរឹត ขั้น C (Coordination)​និងកំរឹត N (Notification) ដោយត្រូវមើលពត៌មានលម្អិតក្នុងការអនុវត្ត រួមទាំងមានការពិពាក្សាក្នុងចំណុចកិច្ចការលើវិស័យសមុទ្រនិងកិច្ចការវិស័យហោះហើរ ដែលមានការជំរុញក្នុងការកំណត់រលកអាកាសសម្រាប់ Global Maritime Distress and Safety System (GMDSS) และ Global Aeronautical Distress and Safety System (GADSS) ដើម្បីបង្កើនសុវត្ថិភាពក្នុងកិច្ចការទាំងពីរឲ្យបានល្អប្រសើរឡើង។

អនុលេខាធិការ កសថឆ. ការងារគ្រប់គ្រងរលកអាកាសនិងភូមិភាគ ពោលថា ការប្រជុំ APG19-1 មានគោលបំណងដើម្បីកំណត់រចនាសម្ព័ននិងវិធីការអនុវត្តរបស់អង្គប្រជុំ រួមទាំងជ្រើសប្រធានអង្គប្រជុំក្នុងកំរឹតនានា រួមទាំងគាំទ្រឲ្យសមាជិករៀបចំសំណើរក្នុងនាមភូមិភាគអាស៊ីប៉ាស៊ីហ្វិកចំពោះអង្គប្រជុំ WRC-19 ក្នុងឆ្នាំ 2562 ដោយការិយាល័យ កសថឆ. ក្នុងនាមប្រទេសថៃបានបញ្ជូនសំណើរទាក់ទងនឹងរចនាសម្ព័ននិងគម្រោងការរបស់អង្គប្រជុំដែលបានរៀបចំឡើងទៀត 4 លើក ដោយបានចែកក្រុមការងារជា 6 រឿង រួមមាន 1.កិច្ចការចល័តនិងនៅនឹងកន្លែង 2.ការអនុវត្តប្រើប្រព័ន្ធប្រោតបែនក្នុងកិច្ចការចល័ត 3.កិច្ចការផ្កាយរណប 4.កិច្ចការទាក់ទងនឹងវិទ្យាសាស្ត្រ 5.កិច្ចការវិស័យហោះហើរ វិស័យសមុទ្រ និងវិទ្យុស្ម័គ្រចិត្ត និង 6.ចំណុចទូទៅ រួមទាំងសំណើរបុគ្គលិក កសថឆ. បំពេញតួនាទីប្រធានអង្គប្រជុំក្នុងរបៀបវារៈ Intelligent Transport System

បង្កើតឡើងដោយ  -   (24/05/17 17:25:09)

Download

Page views: 436