ប្រធានកិច្ចការទូរគមនាគមន៍យល់ឃើញឱកាសក្នុង Internet of Things ជាគ្រឹះសម្រាប់ការអភិវឌ្ឍឧស្សាហកម្មរបស់ថៃ។ ស្មានថាក្នុងឆ្នាំ 2563 ទូទាំងពិភពលោកនឹងមានឧប្បករណ៍តភ្ជាប់ដល់គ្នាជាង 2 ម៉ឺនលានគ្រឿង ធុរកិច្ចដឹកជញ្ជូន-សុខភាព កាត់បន្ថយដើមទុនផ្នែកបុគ្គលិក

វរសេនីយ៍ឯក បណ្ឌិត សេដ្ធផុង ម៉ៈលិសុវណ្ណ អនុប្រធានកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ(អនុប្រធាន កសថឆ.) និងប្រធានកម្មការកិច្ចការទូរគមនាគមន៍(កថខ.) មានប្រសាសន៍ក្នុងកម្មវិធីសិក្ខាសាលាស្ដីពី “Internet of  Things: ឱកាស ភាពប្រថុយប្រថាន ភាពត្រៀមជាស្រេច និងការគ្រប់គ្រងរបស់ប្រទេសថៃ” ថាបច្ចុប្បន្នបច្ចេកវិទ្យា Internet of Things ឬ IoT បានចូលមកមានតូនាទីក្នុងឧស្សាហកម្មជាច្រើនប្រភេទ ដូចជាការតាមដានទ្រព្យសម្បត្តិ តាមដានទំនិញ កិច្ចការដឹកជញ្ជូន និងការងារសុខភាព។ ដោយប៉ាន់ស្មានថាក្នុងឆ្នាំ 2563 ទាំងពិភពលោកនឹងមានឧប្បករណ៍តភ្ជាប់ដល់គ្នាជាង 2 ម៉ឺនលានគ្រឿង។ ដែលមុននឹងមានបច្ចេកវិទ្យា IoT ក្នុងឧស្សាហកម្មនានាបានមានការនាំយកបច្ចេកវិទ្យាប្រើសម្រាប់បង្រួបបង្រួមពត៌មានទិន្នន័យពីចំងាយមកប្រើ។ ប៉ុន្តែក៏នៅមានការខ្វះខាតខ្លះៗ ទើបមានគោលគំនិតដែលបង្កឲ្យមានការអភិវឌ្ឍបច្ចេកវិទ្យាដែលល្អជាងមុន ទៀងត្រង់ និងទំនើប។ ទើបឧស្សាហកម្មជាច្រើនបានមានគោលគំនិតក្នុងការបង្កើតបច្ចេកវិទ្យា IoT។

ប្រធាន កថខ. មានប្រសាសថា គំរូក្នុងការនាំ IoT មកប្រើប្រាស់ក្នុងឧស្សាហកម្មថែទាំសុខភាព ដូចជា ការប្រើប្រយោជន៍ពីឧបករណ៍ចាប់សញ្ញាដែលតភ្ជាប់គ្នា ដើម្បីពិនិត្យរៀបចំអ្នកជម្ងឺ និងព្យាបាលអ្នកជម្ងឺបានល្អជាងនិងងាយស្រួលជាងមុន។ ឧប្បករណ៍ IoT ភាគច្រើននឹងផ្ដោតទៅលើឧប្បករណ៍ដែលស្លៀកពាក់បាន ដើម្បីពិនិត្យតាមដានអ្នកជម្ងឺបានកាន់តែល្អ។ ក្នុងខ្ណះដែលក្នុងមន្ទីរពេទ្យនៅមានឧប្បករណ៍ចាប់សញ្ញាដែលតភ្ជាប់គ្នាជាបណ្ដាញ ធ្វើឲ្យអាចបង្កើនប្រសិទ្ធិភាពក្នុងការបំរើសេវាផ្នែកសុខភាពនិងការពិនិត្យតាមដានអ្នកជម្ងឺ។ ដោយ IoT ជំនួយឲ្យមានការចូលរួមក្នុងការថែទាំសុខភាព ហើយការនាំ IoT​ មកប្រើក្នុងឧស្សាហកម្មសុខភាពជាជំនួយកាត់បន្ថយដើមទុនបានផងដែរ។

ក្រៅពីនេះមានការនាំយក IoT មកប្រើក្នុងឧស្សាហកម្មប្រេងឥន្ធនៈនិងឧស្ម័នធម្មជាតិដើម្បីឲ្យអាចដំណើរការធុរកិច្ចបានជាបន្តបន្ទាប់ ចាប់ពីការជីកប្រេង ការបូម ការពិនិត្យមុខអេក្រង់និងបំពង់បញ្ជូនប្រេងឬឧស្ម័នក្នុងអំឡុងពេលការធ្វើអណ្តូងប្រេង ដែលអាចពិគ្រោះហ៍មូលហេតុនៃបញ្ហានានាបានយ៉ាងឆាប់។

“បច្ចេកវិទ្យា IoT បានចូលមកប្ដូរប្រព័ន្ធស្វ័យប្រវត្តិរបស់ឧស្សាហកម្មនានាតាំងពីចាប់ផ្ដើមបំពាក់ហេដ្ឋារចនាសម្ព័ន្ធ IoT ឲ្យទៅជាវេទិការបស់អង្គការនានា។ ដោយមានចាប់ផ្ដើមប្រើប្រាស់និងសាក់ល្បងប្រព័ន្ធ IoT ឲ្យអាចនាំទៅដោះស្រាយបញ្ហាដែលមិនទាន់ដោះស្រាយបានក្នុងអតីត ដើម្បីឲ្យមានប្រយោជន៍និងតម្លៃថ្មីៗ សម្រាប់ឧស្សាហកម្ម លើសពីនេះទោទៀតអាចជួយកាត់បន្ថយដើមទុនពីការប្រើកម្លាំងមនុស្ស ប៉ុន្តែធ្វើការងារមានប្រសិទ្ធិភាពជាងមនុស្ស ” ប្រធាន កថខ. បានពោល។

បង្កើតឡើងដោយ  -   (24/05/17 10:45:30)

Download

Page views: 1200