ប្រទេសឡាវបានយល់ព្រមបញ្ឈប់ការផ្សាយដែលទៅរំខានបណ្ដាញទូរទស្សន៍ឌីជីថលឬ MUX របស់អង្គការទំនាក់ទំនងនៃប្រទេសថៃ (អសម៉ថ.) នៅឯខេត្តណៈខនផៈណុមនិងឯកភាពសហការក្នុងការវាស់សេវាទូរស័ព្ទចល័តជាមួយគ្នាដើម្បីដោះស្រាយបញ្ហារលកអាកាសរំខានបរិវេណតំបន់ព្រំដែននិងការប្រើរលកអាកាសរួមគ្នាសម្រាប់ករណីមានគ្រោះអាសន្ត។

ឧត្តមសេនីយ៍ត្រី បណ្ឌិតថៈណៈផាន់ រ៉ាយច្រើន អនុលេខាធិការ កសថឆ. ពោលថាការដែលប្រទេសជិតខាងនីមួយៗ មិនមានការកំណត់គម្រោងនិងការរៀបចំរលកអាកាសរួមគ្នា បង្កឲ្យក្នុងពេលនេះតំបន់ខ្លះៗ ដែលនៅតាមព្រំដែនមានបញ្ហារលកអាកាសរំខានគ្នា។ ដែលការប្រជុំបច្ចេកទេសស្ដីពីការសហការនិងរៀបចំរលកអាកាសតាមបណ្ដោយព្រំដែនរវាងប្រទេសថៃនិងឡាវលើកទី 7 ឬ หรือ Joint Technical Committee (JTC) on Coordination and Assignment along common border between Thailand and PDR Loa មានតំណាងទាំងអង្គភាពរដ្ធនិងអ្នកប្រកបកិច្ចការឯកជនទាំងវិស័យកិច្ចការផ្សាយសំឡេងនិងកិច្ចការទូរគមនាគមន៍ពិពាក្សារួមគ្នា។ ដោយក្នុងអង្គប្រជុំភាគីថៃបានលើកឡើងអំពីបញ្ហាបណ្ដាញ (MUX) របស់ អសម៉ថ. ក្នុងតំបន់ខេត្តណៈខនផៈណុម ត្រូវរំខានដែលមកពីប្រទេសឡាវផ្សាយទូរទស្សន៍ឌីជីថលក្នុងប្រេកង់ដែលត្រង់គ្នា គឺ ប៉ុស្តិ៍ 41 ក្នុងប្រែកង់ 630-638 MHz បង្កឲ្យប្រជាជនក្នុងខេត្តណៈខនផៈណុមនិងតំបន់ជិតខាងមិនអាចទស្សនាកម្មវិធីដែលផ្សាយតាមរយៈ MUX របស់ អសម៉ថ. បាន។ លទ្ធផលការចរចាប្រទេសឡាវយល់ព្រមក្នុងការសហការដោះស្រាយបញ្ហា ដោយការបញ្ឈប់ការប្រើប្រាស់ប៉ុស្តិ៍ 41 ក្នុងតំបន់ដែលនៅទល់គ្នានឹងខេត្តណៈខនផៈណុម។

លើសពីនេះអង្គប្រជុំបានឲ្យថៃនិងឡាវឯកភាពឲ្យមានការពិនិត្យជាមួយឡានពិនិត្យសេវា ដើម្បីនាំទិន្នន័យដែលបានពីការសាក់ល្បងទៅកែតម្រូវរលកប្រេកង់ 850 MHz ក្នុងប្រព័ន្ធ WCDMA ដែលទៅរំខានរលកប្រេកង់ 900 MHz ក្នុងប្រព័ន្ធ GSM របស់ឡាវ។ ដែលកន្លងមកមានបញ្ហារំខានគ្នាមិនអាចដោះស្រាយបញ្ហាបានលុះត្រាតែរលកប្រេកង់ 850 MHz នឹងផុតកំណត់សម្បទានក្នុងឆ្នាំ 2561។ ដោយសារតែខាងបច្ចេកទេសជាការប្រើរលកប្រេកង់ជាមួយគ្នាប៉ុន្តែការប្រើរបស់ប្រទេសនីមួយៗជាប្រព័ន្ធខុសគ្នា ដូច្នេះការប្រជុំលើកនេះទើបបានកំណត់ឲ្យមានការជូនដំណឹងការរៀបចំរលកអាកាសតាមបណ្ដោយព្រំដែនរបស់ភាគីនីមួយៗ ដើម្បីកុំឲ្យមានបញ្ហានោះកើតមានឡើងក្នុងថ្ងៃអនាគត។

  ស្របពេលជាមួយគ្នានោះអង្គប្រជុំបានឯកភាពឲ្យមានការប្រើរលកអាកាសជាមួយគ្នាក្នុងករណីដែលមានគ្រោះអាសន្តរវាង 2 ប្រទេស ក្នុងប្រកង់ UHF ចំនួន 7 ប្រេកង់ និងប្រេកង់ VHF ចំនួន 1​ប្រេកង់។ ហើយប្រទេសថៃក៏បានស្នើការបង្រៀនការដាក់គម្រោងរលកអាកាសទូរទស្សន៍ឌីជីថល និងការប្រើឧប្បករណ៍ប្រដាប់ប្រដាក្នុងការពិនិត្យរលកអាកាសជូនចំពោះប្រទេសឡាវក្នុងឆ្នាំក្រោយ។

បង្កើតឡើងដោយ  -   (24/05/17 16:24:26)

Download

Page views: 1308