ការិយាល័យ កសថឆ. រាយការណ៍សភាពការណ៍ទីផ្សារទូរទស្សន៍ឌីជីថលដ៏ល្អ សមាមាត្រអ្នកទស្សនាទូរទស្សន៍ឌីជីថលខិតជិតប៉ស្តិ៍ចាស់ កម្មវិធីកីឡាក្នុងទូរទស្សន៍ជំរុញការពេញនិយមប៉ស្តិ៍ថ្មីបង្កើនឡើង

ការិយាល័យគណៈកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ(ការិយាល័យ កសថឆ.) រាយការណ៍ពត៌មានសភាពការណ៍ទីផ្សារកិច្ចការទូរទស្សន៍ក្នុងប្រព័ន្ធឌីជីថល(ឌីជីថលធីវី) ខែមិថុនា 2559 ថា លុះដល់ថ្ងៃទី 15 មិថុនា 2559 សមាមាត្រអ្នកទស្សនាឌីជីថលធីវីខិតទៅជិតចំនួនអ្នកទស្សនាកម្មវិធីទូរទស្សន៍ប៉ុស្តិ៍ចាស់ គឺប៉ុស្តិ៍ 3 5 7 9 NBT និង ThaiPBS ។ ដោយសមាមាត្រអ្នកទស្សនាឌីជីថលធីវីកើនឡើង 46.29% និងអ្នកទស្សនាកម្មវិធីចាស់មាន 53.71%។ បញ្ជាក់ឲ្យឃើញថាប្រជាជនបែរមកទស្សនាឌីជីថលធីវីដែលជាប៉ុស្តិ៍ថ្មីកើនឡើង ទាំងនេះក្នុងខែមិថុនាបានមានការប្រកួតកីឡាទាំងក្នុងនិងក្រៅប្រទេសដែលពេញនិយមសម្រាប់អ្នកទស្សនា។ ដោយប៉ុស្តិ៍នានាបានមានការទិញកម្មសិទ្ធិក្នុងការផ្សាយផ្ទាល់ការប្រកួតកីឡាដើម្បីឲ្យអថិតិជនបានទស្សនា។ ឃើញថាប្រជាជននៅតែពេញនិយមក្នុងការទស្សនាកម្មវិធីទូរទស្សន៍ប្រភេទការប្រកួតកីឡា មិនថានឹងផ្សាយតាមប៉ុស្តិ៍ចាស់ឬថ្មី ដូចជាការប្រកួតបាល់ទាត់គិងខាប់រវាងថៃនិងស៊ីរី ផ្សាយនៅប៉ុស្តិ៍ថៃរ៉ាត់ធីវី មានភាពពេញនិយមខ្ពស់បំផុតដល់ 6.072 ដោយការផ្សាយបាល់ទាត់គិងខាប់លើកនេះបង្កឲ្យលំដាប់ថ្នាក់ការពេញនិយមរបស់ប៉ុស្តិ៍ថៃរ៉ាត់ធីវីកើនឡើងពីលំដាប់ថ្នាក់ទី 10 ក្នុងខែឧសភាមកនៅលំដាប់ថ្នាក់ទី 7  ក្នុងខែ មិថុនា។

លើសពីនេះទៅទៀត ការផ្សាយបាល់ទះអូឡាំពិក 2016 តាមរយៈប៉ុស្តិ៍ Workpoint  ក្នុងខែឧសភាកន្លងមក បង្កឲ្យការពេញនិយមរបស់ប៉ុស្តិ៍កើនឡើងយ៉ាងខ្លាំង បើប្រធៀបនឹងអំឡុងពេលមុននិងក្រោយពីការផ្សាយផ្ទាល់បាល់ទះអួឡាពិក 2016។ ដោយគូប្រកួតដែលធ្វើឲ្យរេតទិងរបស់ប៉ុស្តិ៍ Workpoint ខ្ពស់បំផុតជាគូរវាងថៃនិងជប៉ុន មានរេតទិង 7.625 និងគូថៃនិងប៉េរូ មានរេតទិង 7.153

សម្រាប់រេតទិងដែលកើនឡើងនោះ ក្រោយពីនេះទៅឌីជីថលធីវីនិងបែរមកផ្សាយផ្ទាល់កីឡានិងទិញកម្មសិទ្ធិកីឡាដើម្បីផ្សាយកើនឡើង។ ដោយករណីរបស់អូឡាពិកអាចបង្កឲ្យរេតទិងរបស់ប៉ុស្តិ៍នីមួយៗកើនឡើង ចំណូលពីការផ្សាយពាណិជ្ជកម្មដែលមានចូលមកក្នុងប៉ុស្តិ៍នានាក៏អាចកើនឡើងដែរ។

តម្លៃរួមពីការផ្សាយពាណិជ្ជកម្មឌីជីថលធីវីខែឧសភា ព.ស.2559 មាន 1,696 លានបាទ និងប៉ុស្តិ៍ចាស់ 4,640 លានបាទ រួមជា 6,336 លានបាទ គិតជាតម្លៃផ្សាយពាណិជ្ជកម្មរួមដែលកើនឡើងពីខែមុន 3%

បង្កើតឡើងដោយ  -   (24/05/17 17:49:21)

Download

Page views: 492