ការិយាល័យគណៈកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ(ការិយាល័យ កសថឆ.) នឹងរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ(Memorandum of Understanding) រវាងការិយាល័យ កសថឆ. និងក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍Ministry of Post and Telecommunications) របស់ប្រទេសឡាវ

ក្នុងថ្ងៃអង្គារទី 9 កម្ភះ 2559 ម៉ោង 14.00 – 16.00 នៅឯអាគារសាលប្រជុំជាន់ទី 2 ការិយាល័យ កសថឆ. ការចុះហត្ថលេខាលើអនុស្សរណៈលើកនេះ មានគោលបំណងដើម្បីបង្កើតក្របខណ្ឌក្នុងការសហការរវាងអង្គភាពដែលគ្រប់គ្រងក្នុងភូមិអាស៊ានក្នុងវិស័យការគ្រប់គ្រងកិច្ចការទូរគមនាគមន៍ ការគ្រប់គ្រងរលកអាកាស ការគ្រប់គ្រងនិងរកមធ្យោបាយដោះស្រាយបញ្ហារលកអាកាសរំខានគ្នាតាមបណ្ដោយព្រំដែន ការចេញប័ណ្ណអនុញ្ញាត ការគ្រប់គ្រងអ្នកបរិភោគ ការផ្លាស់ប្ដូរពត៌មានចំណេះវិជ្ជានិងក្របខណ្ឌការអនុវត្តដែលល្អបំផុតជាមួយគ្នា និងចំណុចផ្សេងៗ ដែលច្រើនប្រទេសកំពុងជួបប្រទះដោយសារការរីកចំរើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យានិង Social Media។

ក្នុងការចុះហត្ថលេខា MoU លើកនេះ តំណាងរបស់ក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍នៃប្រទេសឡាវ ដឹកនាំដោយឯកឧត្តម Hiem Phommachanh រដ្ធមន្ត្រីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍នៃប្រទេសឡាវ រួមទាំងអគ្គនាយកដ្ធានទូរគមនាគមន៍ និងគណៈប្រតិភូអ្នកដឹកនាំជាន់ខ្ពស់បានចូលរួមអមដំណើរក្នុងការចុះហត្ថលេខាលើកនេះផងដែរ។ ក្រៅពីការធ្វើដំណើរមកចុះហត្ថលេខាលើ MoU  ហើយ គណៈប្រតិភូតំណាងរបស់ឡាវបានសុំការសហការសូនរៀនដឹងអំពីពត៌មាន បទពិសោធន៍ និងមធ្យោបាយក្នុងការរៀបចំបង្កើតប្រព័ន្ធការចុះឈ្មោះអ្នកប្រើសេវាទូរស័ព្ទចល័តប្រភេទបញ្ចូលប្រាក់(Mobile Application for Prepaid SIM Card Registration) ពីការិយាល័យ កសថឆ.។ និងថ្ងៃច័​ន្ទទី 8 កុម្ភះ 2559 កន្លងមកការិយាល័យ កសថឆ.បានរៀបចំឲ្យមានការរៀបរាប់ផ្នែកចំណេះវិជ្ជាដើម្បីផ្ដល់ចំណេះដឹងនិងបទពិសោធន៍របស់ថៃក្នុងការចុះឈ្មោះអ្នកប្រើសេវាទូរស័ព្ទចល័តប្រភេទបញ្ជូលប្រាក់។ រួមទាំងនាំគណៈប្រតិភូរបស់ឡាវទៅទស្សនកិច្ចសិក្សាអំពីការរៀបចំប្រព័ន្ធនៅឯក្រុមហ៊ុនអេតវ៉ាន វ៉ៃលេស ណេវើក។ គណៈប្រតិភូពីឡាវបានកោតសរសើរចំពោះការអនុវត្តការងាររបស់ការិយាល័យ កសថឆ. ហើយបានសុំផ្លាស់ប្ដូរចំណេះដឹងក្នុងវិស័យផ្សេងៗទៀតក្នុងថ្ងៃអនាគត។

ការិយាល័យ កសថឆ. មានគោលដៅនិងបញ្ជូនគំរូ(ឲ្យទទេ) ដើម្បីគាំទ្រការរៀបចំបង្កើតប្រព័ន្ធចុះឈ្មោះអ្នកប្រើសេវាទូរស័ព្ធចល័តប្រភេទបញ្ជូលប្រាក់ជូនចំពោះក្រសួងប្រៃសនីយ៍និងទូរគមនាគមនៃប្រទេសឡាវ ក្នុងឆ្នាំ 2559 ហើយមានទិសដៅនឹងជាអ្នកនាំមុខគេក្នុងភូមិភាគអាស៊ានលើវិស័យការគ្រប់គ្រងកិច្ចការទូរគមនាគមន៍និងការដោះស្រាយបញ្ហារលកអាកាសរំខានគ្នាតាមបណ្ដោយព្រំដែន។ ការធ្វើដំណើរមករបស់គណៈប្រតិភូក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍របស់ឡាវក្នុងលើកនេះ ជាការបន្តសម្ព័ន្ធភាពនិងការសហការគ្នារវាងអ្នកដឹកនាំរបស់អង្គភាពទាំងពីរ គឺ ការជួបជុំគ្នារបស់ប្រធាន កសថឆ. និង ឯកឧត្តម Hiem PHOMMACHANH រដ្ធមន្ត្រីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍នៃប្រទេសឡាវ កាលពីខែកុម្ភះ 2558។ ដោយអ្នកដឹកនាំទាំងពីរអង្គភាពបានឯកភាពក្នុងការបង្កើតលក្ខណ្ឌក្នុងការសហការគ្នា ដែលនាំទៅកាន់គោលដៅការរួមគ្នាកសាងប្រជាគមអាស៊ាន(ASEAN Community) ឲ្យទៅជាប្រជាគមមួយដែលមានសក្តានុពលយ៉ាងពិតប្រកដ។
 

បង្កើតឡើងដោយ  -   (24/05/17 23:38:24)

Download

Page views: 4653