លេខាធិការ កសថឆ. ប្រកាសទិសដៅការដំណើរការរបស់ការិយាល័យ កសថឆ. ឆ្នាំ 2559 ចំពោះអ្នកគ្រប់គ្រងការិយាល័យ ផ្ដោតទៅលើការងារគ្រប់គ្រង ឆាប់រហ័ស និង๑តឹងរឹង ព្រមទាំងទទួលមតិយោបលធីវីឌីជីថលដើម្បីដោះស្រាយបញ្ហារួមគ្នា។

លោកថាកន តាន់ថៈសិទ្ធ លេខាធិការគណៈកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ(លេខាធិការ កសថឆ.) បញ្ជាក់ថា ថ្ងៃនេះ(5 ធ្នូ 2559) បានប្រគល់គោលនយោបាយនិងទិសដៅការអនុវត្តរបស់ការិយាល័យ កសថឆ. ក្នុងឆ្នាំ 2559 ទៅឲ្យអ្នកគ្រប់គ្រងការិយាល័យ កសថឆ. ដោយផ្ដោតទៅលើ 8 ចំណុចសំខាន់

ចំណុចដំបូង ការងារគ្រប់គ្រងត្រូវឆាប់រហ័ស តឹងរឹង ទាំងវិស័យកិច្ចការទូរគមនាគមន៍និងកិច្ចការផ្សាយសំឡេងនិងទូរទស្សន៍ សម្រាប់កិច្ចការទូរគមនាគមន៍នឹងគ្រប់គ្រងអត្រាតម្លៃសេវា 4G រលកប្រេកង់ 1800 MHz និង 900 MHz ដែលនឹងបើកឲ្យសេវាក្នុងឆ្នាំនេះត្រូវមិនលើសពីអត្រាសេវា 3G រលកប្រេកង់ 2.1 GHz ដែលឲ្យសេវានៅក្នុងបច្ចុប្បន្ន ទាំងក្នុងប្រព័ន្ថសំឡេងនិងទិន្នន័យ ដោយត្រូវគិតតម្លៃសេវាតាមការពិតជាវិនាទីក្នុងគ្រប់កញ្ចប់ប្រូម៉ូសិន។

វិស័យផ្សាយសំឡេងនិងទូរទស្សន៍នឹងមានការគ្រប់គ្រងសេចក្ដីយ៉ាងមែនទែន ករណីការផ្សាយដែលមានសេចក្ដីដែលមានគ្រោះថ្នាក់ដល់សន្តិសុខ មើលងាយស្ដេច ត្រូវមានការផ្អាកការផ្សាយនោះភ្លាមៗ ហើយត្រូវមានការបណ្ដឹងក្នុងចំណែកសេចក្ដីដែលខុសច្បាប់នានា ដូចជាច្បាប់ថ្នាំនិងអាហារ ត្រូវមានការដំណើរការតាមផ្លូវច្បាប់ផ្តន្ទាទោសភ្លាមៗ ។

ចំណុចទីពីរ ជំរុញឲ្យមានដំណោះស្រាយទាក់ទងនឹងចំណូលដែលបានពីការប្រកបកិច្ចការតាមរយះរលកប្រេកង់ 1800 MHz ដែលផុតកំណត់សម្បទានកាលពី 15 ធ្នូ 2556 ឥឡូវបានផុតមកពីរឆ្នាំហើយ។ ដោយចំណូលនោះត្រូវបញ្ជូនទៅជាចំណូលរបស់រដ្ធ បន្ទាប់មកទើបឲ្យការិយាល័យ កសថឆ. ដំណើរការស្នើអ្នកគ្រប់គ្រង កថខ. ឲ្យរួចរាល់ក្នុង 3 ខែ ដើម្បីឲ្យក្រុមអ្នកគ្រប់គ្រង កថខ. បានពិចារណាជាបន្ត។

ចំណុចទីបី ប្រញាប់ស្វែងរកអ្នករៀបចំការដេញថ្លសលេខស្អាតឲ្យបានរួចរាល់ក្នុងខែមេសា 2559 ដោយឥឡូវនៅអំឡុងការបញ្ជូនឯកសាររបស់អ្នកដែលនឹងចូលរូមគ្រប់គ្រងលេខស្អាត។ ដោយអ្នកដែលស្នើចំណូលឲ្យរដ្ធច្រើនបំផុតនឹងជាអ្នកដំណើរការហើយនឹងមានការដេញថ្លៃលេខស្អាតក្នុងខែមិថុនា 2559 ដើម្បីនាំបញ្ជូនទៅជាចំណួលរដ្ធ។

ចំណុចទីបួន ដោះស្រាយបញ្ហាធីវីឌីជីថល ដោយនឹងមានការតែងតាំងក្រុមការងារថ្នាក់ការិយាល័យ ដោយមាន កសថ. ជាទីប្រឹក្សា ហើយមានអ្នកប្រកបកិច្ចការធីវីឌីជីថលទាំង 24 ប៉ុស្តិ៍ ស្ថាប័នហិរញ្ញវត្ថុដែលទាក់ទង តំណាងពីការិយាល័យគណៈកម្មការក្រឹត្យស្ដីកា តំណាងពីការិយាល័យអគ្គព្រះរាជអាជ្ញា តំណាងពីក្រសួងហិរញ្ញវត្ថុ និងតំណាងពីអង្គភាពនានាដែលទាក់ទងជាកម្មការ ដើម្បីស្ដាប់គោលការណ៍ណែនាំការដោះស្រាយបញ្ហាឲ្យបានលទ្ធផលសារុបស្នើចំពោះ កសថឆ. មុននឹងនាំទៅស្នើជូននាយករដ្ធមន្ត្រី និងប្រធានគណៈរក្សាសន្តិសុខជាតិដើម្បីសុំទទួលនយោបាយដោះស្រាយបញ្ហាជាបន្ត។

ចំណុចទីប្រាំ ប្រញាប់នាំប្រាក់ដែលនៅក្នុងស៊ីមកាតដែលនៅក្នុងប្រព័ន្ធដែលប្រជាជនមិនបានទារយកវិញចំនួយជាង 100 លានបាទ ដែលមិនបានចុះឈ្មោះស៊ីម។ ដោយនឹងប្រញាប់រកមធ្យោបាយថានឹងដំណើរការយ៉ាងដូចម្ដេចឲ្យស្របនឹងច្បាប់ ដើម្បីនាំប្រាក់នោះបញ្ជូនទៅជាចំណួលរដ្ធ ឬនាំទៅប្រើដើម្បីសាធារណៈប្រយោជន៍ឲ្យស្របនឹងគោលបំណងតទៅ។

ចំណុចទីប្រាំមួយ ជំរុញឲ្យក្រុមការងារដែលតែងតាំងដោយការិយាល័យ កសថឆ. ក្នុងការដោះស្រាយបញ្ហាវិទ្យុជុំជនរបស់វិទ្យុសំឡេងធម្មឲ្យបានដំណោះស្រាយថានឹងដំណើរការយ៉ាងដូចម្ដេចក្នុងរយះពេល 3 ខែ ដើម្បីរកមធ្យោបាយដោះស្រាយបញ្ហាដើម្បីស្នើចំពោះនាយករដ្ធមន្ត្រី និងប្រធានគណៈរក្សាសន្តិសុខជាតិ និងរាជលេខា ដើម្បីសុំទទួលនយោបាយដោះស្រាយបញ្ហាជាបន្ត។

ចំណុចទីប្រាំពីរ ការគ្រប់គ្រងលេខដែលមិនបានប្រើប្រាស់ ប៉ុន្តែមិនអាចបញ្ជូនទៅការិយាល័យ កសថឆ.វិញបាន ដោយសារលក្ខណ្ឌការបញ្ជូនលេខវិញត្រូវបញ្ជូនវិញជាក្រុមលេខ ដោយឥឡូវមានលេខដែលមិនបានប្រើប្រាស់ចំនួន 100 លានលេខ នឹងបង្កឲ្យលេខនោះមិនអាចនាំមកប្រើថ្មីបាន ត្រូវមានលក្ខណ្ឌបន្ថែមដើម្បីនាំលេខដែលមិនបានប្រើប្រាស់មកប្រើប្រាស់ថ្មី ហើយមានប្រយោជន៍ និងការិយាល័យ កសថឆ.មិនចាំបាច់បន្ថែមលេខទៅជា 11 ខ្ទង់។

និងរឿងទីប្រាំបី នឹងដំណើរការឲ្យការិយាល័យ កសថឆ. ជាអង្គការនៃតម្លាភាព ការដេញថ្លៃ ការអនុវត្ត ការចេញប័ណ្ណអនុញ្ញាតគ្រប់ដំណាក់ការ ឲ្យអង្គការនេះមានតម្លាភាពគ្រប់បែបយ៉ាងប្រដូចការដេញថ្លៃ 4G កន្លងមក។

“ឆ្នាំ 2559 នឹងជាឆ្នាំនៃតម្លាភាពក្នុងការអនុវត្តការងាររបស់ការិយាល័យ កសថឆ. ដោយផ្ដោតទៅលើការគ្រប់គ្រង យើងនឹងធ្វើឲ្យប្រជាជនមានទំនុកចិត្តក្នុងការដំណើរការរបស់ការិយាល័យ កសថឆ. នឹងជាមួយឆ្នាំដែលអ្នកគ្រប់គ្រងនិងបុគ្គលិកគ្រប់រូបនឹងអនុវត្តការងារយ៉ាងអស់ពីចិត្តដើម្បីប្រយោជន៍របស់ប្រទេសនិងប្រជាជន” លោកថាកន ពោល។
 

បង្កើតឡើងដោយ  -   (24/05/17 23:09:34)

Download

Page views: 2095