គោលបំណងរបស់ កថប៉ស.

តាមមាត្រា ៥២ នៃព្រះរាជបញ្ញត្តិអង្គការរៀបចំរលកអាកាសនិងគ្រប់គ្រងការប្រកបកិច្ចការវិទ្យុសំឡេង វិទ្យុទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ ព.ស.២៥៥៣ ប្រកបជាមួយសេចក្ដីក្នុង ខ ២ នៃប្រកាសគណៈរក្សាសន្តិសុខជាតិ ច្បាប់ទី ៨០/២៥៥៧ ស្ដីពីការកែសម្រួលបន្ថែមច្បាប់ស្ដីពីអង្គការរៀបចំរលកអាកាសនិងគ្រប់គ្រងកិច្ចការវិទ្យុសំឡេង វិទ្យុទូរទស្សន៍ និងកិច្ចការវិទ្យុទូរគមនាគមន៍ បានកំណត់គោលបំណងរបស់មូលនិធិ ដូចតទៅ
            (១) ដំណើរការឲ្យប្រជាជនទទួលបានសេវាផ្នែកកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍យ៉ាងគ្រប់គ្រាន់ រូមទាំងជំរុញជុំជននិងគាំទ្រអ្នកប្រកបកិច្ចការបម្រើជុំជនតាមមាត្រា ៥១
            (២) ជំរុញនិងគាំទ្រការអភិវឌ្ឍធនធានការទំនាក់ទំនង ការវិច័យនិងអភិវឌ្ឍផ្នែកកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្ស និងកិច្ចការទូរគមនាគមន៍ រូមទាំងសមត្ថភាពក្នុងការមានចំណេះផ្នែកបច្ចេកទេសក្នុងការប្រើរលកអាកាស បច្ចេកវិទ្យា បច្ចេកទេសជួយសម្រួលការងារសម្រាប់ជនពិការ ចាស់ជរា ឬអ្នកគ្មានឱកាស រូមទាំងឧស្សាហកម្មទូរគមនាគមន៍និងឧស្សាហកម្មបន្ត។
            (៣) ជំរុញនិងគាំទ្រការអភិវឌ្ឍបុគ្គលិកផ្នែកកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ កិច្ចការទូរគមនាគមន៍ និងបច្ចេកវិទ្យា រួមទាំងការដំណើរការរបស់អង្គការដែលមានតួនាទីរៀបចំបង្កើតស្ដង់ដាផ្នែកចរិយធម៌ក្នុងការប្រកបវិជ្ជាជីវៈតាមច្បាប់ស្ដីពីការប្រកបកិច្ចការផ្សាយសំឡេងនិងកិច្ចការទូរទស្សន៍។
​            (៤) ជំរុញ គាំទ្រ និងការពារអ្នកបរិភោគផ្នែកកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការ
ទូរគមនាគមន៍។
            (៥) ជំរុញការដំណើរការតាមច្បាប់ស្ដីពីមូលនិធិអភិវឌ្ឍមធ្យោបាយទំនាក់ទំនងសុវត្ថិភាពនិងផ្ដួចផ្ដើម ដោយរៀបចំថវិការឲ្យមូលនិធិ។
            (៦) ជំរុញនិងគាំទ្រការផ្នែកថវិការឲ្យក្រសួងហិរញ្ញវត្ថុអាចខ្ចីលុយមូលនិធិ ដើម្បីនាំទៅចំណាយក្នុងកិច្ចការរបស់រដ្ធដែលជាសាធារណៈប្រយោជន៍។

បង្កើតឡើងដោយ  -   (25/05/17 16:39:24)