Banner

អង្គការលេខកិច្ចការផ្សាយសំឡេង

ការិយាល័យរដ្ធបាលកិច្ចការផ្សាយសំលេងនិងទូរទស្សន៍
មានទួនាទីទទួលខុសត្រូវការងារដែលទាក់ទងនឹងការរៀបចំបង្កើតគម្រោងគំរូ គម្រោងយុទ្ធសាស្រ្តនិងគម្រោងផ្សេងៗ ក្នុងកិច្ចការផ្សាយសំលេងនិងទូរទស្សន៍ តាមដានវាយតម្លៃលទ្ធផលការដំណើរការតាមផែនការណ៍ ទំនាក់ទំនងនិងគាំទ្រការដំណើរការផ្នែករដ្ធបាលទូទៅរបស់ការិយាល័យផ្ទៃក្នុងនៃកិច្ចការផ្សាយសំលេងនិងទូរទស្សន៍ នូវផ្នែកថវិកា ធនធានមនុស្ស ភស្តុភា ឯកសារ បច្ចេកវិទ្យា ទំនាក់ទំនងសាធារណៈ តាមច្បាប់ដែល កសថឆ. ឬការិយាល័យ កសថឆ.បានកំណត់ រួមទាំងការងារនានាតាមដែលបានត្រូវប្រគល់។

ការិយាល័យនយោបាយនិងបច្ចេកទេសការផ្សាយសំលេងនិងទូរទស្សន៍  
មានទួនាទីទទួលខុសត្រូវការងារផ្នែកនយោបាយ បច្ចេកទេស ការស្រាវជ្រាវ និងការរៀបចំការវិភាគក្នុងកិច្ចការផ្សាយសំលេងនិងទូរទស្សន៍។ ជួយសម្រួលទាក់ទងអោយ អ្នកប្រកបអាជីវកម្មអនុវត្តតាមគោលការណ៍ទាក់ទងនឹងការបំរើសេវាទូរទស្សន៍។ ផ្ដល់មតិនិងណែនាំទាក់ទងនឹងផ្នែកនយោបាយនិងបច្ចេកទេស។ ទំនាក់ទំនងជាមួយអង្គភាពរវាងប្រទេសក្នុងកិច្ចការផ្សាយសំលេងនិងទូរទស្សន៍។ រៀបចំធ្វើពត៌មាននិងបច្ចេកវិទ្យាកិច្ចការផ្សាយសំលេងនិងទូរទស្សន៍ដើម្បីការគ្រប់គ្រង។ រួមទាំងផ្សព្វផ្សាយនិងរៀបចំធ្វើរបាយការណ៍លទ្ធផលនៃការដំណើរការប្រចាំឆ្នាំរបស់ កសថឆ. រួមទាំងការងារនានាតាមដែលបានត្រូវប្រគល់។

ការិយាល័យតម្លៃសេវា ក្នុងកិច្ចការផ្សាយសំលេងនិងទូរទស្សន៍  
មានទូនាទីទទួលខុសត្រូវការងារដែលទាក់ទងនឹងការកំណត់គោលការណ៍ និងការងារផ្នែកតម្លៃសេវា ការចុះតម្លៃឬការលើកលេងតម្លៃសេវាប័ណ្ណអនុញ្ញាតប្រកបអាជីវកម្ម។ គ្រប់គ្រងអត្រាតម្លៃសេវាក្នុងកិច្ចការផ្សាយសំលេងនិងទូរទស្សន៍ អត្រាតម្លៃក្នុងការប្រើប្រាស់និងផ្ជាប់បណ្តាញផ្សាយសំលេងនិងទូរទស្សន៍ក្នុងប្រព័ន្ធឌីជីថល។ រួមទាំងកាត់តម្លៃរលកអាកាសសម្រាប់ការដែញថ្លៃរលកអាកាសក្នុងកិច្ចការផ្សាយសំលេងឬទូរទស្សន៍ រួមទាំងការងារនានាតាមដែលបានត្រូវប្រគល់។

ការិយាល័យវិស្វកម្មនិងបច្ចេកទេសផ្សាយសំលេងនិងទូរទស្សន៍
មានទួនាទីទទួលខុសត្រូវការងារទាក់ទងនឹងការអប់រំ និងវិភាគពត៌មានទាក់ទងនឹងបច្ចេកវិទ្យា ស្តង់ដាបច្ចេកទេស និងការគ្រប់គ្រងរលកអាកាស រៀបចំគម្រោងរលកអាកាស ទាក់ទងនិងរៀបចំរលកអាកាសក្នុងកិច្ចការផ្សាយសំលេងនិងទូរទស្សន៍។ រៀបចំស្ដង់ដានិងលក្ខណៈសម្បត្តិផ្នែកបច្ចេកទេសសម្រាប់កិច្ចការដែលប្រើរលកអាកាស។ ពិនិត្យនិងផ្ដល់មតិប្រកបការអនុញ្ញាតទាក់ទងនឹងម៉ាស៊ីនវិទ្យុទូរគមនាគមន៍ក្នុងកិច្ចការផ្សាយសំលេងនិងទូរទស្សន៍ រួមទាំងការងារនានាតាមដែលបានត្រូវប្រគល់។

ការិយាល័យធានាស្ដង់ដាវិស្វកម្មក្នុងកិច្ចការផ្សាយសំលេងនិងទូរទស្សន៍  
មានទួនាទីទទួលខុសត្រូវទាក់ទងនឹងការពិនិត្យ ពិចារណាលក្ខណៈសម្បត្តិផ្នែកបច្ចេកទេស និងធានាស្ដង់ដារបស់ម៉ាស៊ីនវិទ្យុគមនាគមន៍និងសំភារះដែលប្រើក្នុងកិច្ចការផ្សាយសំលេងនិងទូរទស្សន៍។ ផ្ដល់មតិយោបល់និងសេវាផ្នែកបច្ចេកទេស អភិវឌ្ឍន៍ការងារនវានុវត្ដន៍ ការងារបច្ចេកទេសនិងហ្វឹកហ្វឺនផ្នែកវិស្វកម្ម។ រៀបចំស្ដង់ដានិងលក្ខណៈត្រូវការផ្នែកបច្ចេកទេសក្នុងកិច្ចការដែលមិនប្រើរលកអាកាស រួមទាំងការងារនានាតាមដែលបានត្រូវប្រគល់។

ការិយាល័យកិច្ចការទូរទស្សន៍ក្នុងប្រព័ន្ធឌីជីថល 
មានទួនាទីទទួលខុសត្រូវការងារដែលទាក់ទងនឹងការរៀបចំនយោបាយ ផែនការណ៍និងដំណើរការនៃការឆ្លងដំណាក់ការទៅជាទូរទស្សន៍ក្នុងព្រព័ន្ធឌីជីថលនិងទូរទស្សន៍ចល័ត ក្នុងប្រព័ន្ធឌីជីថល​ ការបញ្ឈប់ទូរទស្សន៍ប្រព័ន្ធអាណាឡូក សម្របសម្រួលការវិភាគនិងគាំទ្រការរៀបចំអត្រាតម្លៃក្នុងការប្រើប្រាស់និងផ្ជាប់បណ្ដាញទូរទស្សន៍ក្នុងប្រព័ន្ធឌីជីថល និងបណ្ដាញទូរទស្សន៍ចល័តក្នុងប្រព័ន្ធឌីជីថល រួមទាំងគ្រប់គ្រងការពង្រីកបណ្ដាញនិង គុណភាពទូរទស្សន៍និងទូរទស្សន៍ចល័តក្នុងប្រព័ន្ធឌីជីថល រួមទាំការងារនានាតាមដែលបានត្រូវប្រគល់។

ការិយាល័យការពារអ្នកបរិភោគក្នុងកិច្ចការផ្សាយសំលេងនិងទូរទស្សន៍ 
មានទួនាទីទទួលខុសត្រូវការងារទាក់ទងនឹងការកំណត់គោលការណ៍ មធ្យោបាយ យន្តការនិងការដំណើរការទាក់ទងនឹងការការពារអ្នកបរិភោគ និងសិទ្ធិរបស់អ្នកបរិភោគ មិនអោយត្រូវកេងប្រវ័ញពីអ្នកវិនិយោគ។ អភិវឌ្ឍន៍និងបង្កើនសម្ថភាពអ្នកបរិភោគ ជំរុញសិទ្ធិសេរីភាព និងសមភាពរបស់ជនពិការ ចាស់ជរា និងជនគ្មានឱកាសសម្រាប់ការប្រើប្រាស់ប្រយោជន៍ពីសារពត៌មានក្នុងកិច្ចការផ្សាយសំលេងនិងទូរទស្សន៍។ ពិចារណាក្ដីបណ្ដឹងនិងដោះស្រាយជំលាស់ដែលជាការយកប្រៀបអ្នកបរិភោគ រួមទាំងបំពេញទួនាទីជាលេខានុការគណៈអនុកម្មការការពារអ្នកបរិភោគក្នុងកិច្ចការផ្សាយសំលេងនិងទូរទស្សន៍ រហូតដល់ការងារនានាតាមដែលត្រូវបានប្រគល់។

ការិយាល័យកម្មការកិច្ចការផ្សាយសំលេងនិងទូរទស្សន៍និងការប្រជុំ  
មានទួនាទីទទួលខុសត្រូវការងារទាក់ទងនឹងកិច្ចការរដ្ធបាលផ្នែកលេខានុការរបស់ កសថ.។ រៀបចំការប្រជុំនិងដំណើរការទាក់ទងនឹងការប្រជុំរបស់ កសថ. និងការប្រុំដែលទាក់ទងនឹងការងាររបស់ កសថ.។ រួមទាំងគាំទ្រនិងសម្របសម្រួលក្នុងកិច្ចការដែលទាក់ទងនិងហិរញ្ញវត្ថុរបស់ កសថ.។ វិភាគនិងបែងចែកក្ដីបណ្ដឹងដែលទាក់ទងនិងការងារកិច្ចការផ្សាយសំលេងនិងទូរទស្សន៍ រហូតដល់ការងារនានាតាមដែលបានត្រូវប្រគល់។

ការិយាល័យការអនុញ្ញាតប្រកបអាជីវកម្មកិច្ចការផ្សាយសំលេង
មានទួនាទីទទួលខុសត្រូវការងារទាក់ទងនឹងការរៀបចំគោលការណ៍ មធ្យោបាន លក្ខណ្ឌការអនុញ្ញាត ពិចារណាអនុញ្ញាត ឯកភាពតារាងកម្មវិធី តាមដាន ពិនិត្យ ផ្ដល់មតិយោបល់ និងរៀបចំទិន្នន័យទាក់ទងនិងការប្រកបអាជីវកម្មកិច្ចការផ្សាយសំលេងអោយត្រូវទៅតាមគោលការណ៍ និងលក្ខណ្ឌដែលបានកំណត់ រួមទាំងការងារនានាតាមដែលបានត្រូវប្រគល់។

ការិយាល័យការអនុញ្ញាតប្រកបអាជីវកម្មកិច្ចការទូរទស្សន៍
មានទួនាទីទទួលខុសត្រូវការងារទាក់ទងនឹងការរៀបចំគោលការណ៍ មធ្យោបាន លក្ខណ្ឌការអនុញ្ញាត ពិចារណាអនុញ្ញាត ឯកភាពតារាងកម្មវិធី តាមដាន ពិនិត្យ ផ្ដល់មតិយោបល់ និងរៀបចំទិន្នន័យទាក់ទងនិងការប្រកបអាជីវកម្មកិច្ចការទូរទស្សន៍អោយត្រូវទៅតាមគោលការណ៍ និងលក្ខណ្ឌដែលបានកំណត់ រួមទាំងការងារនានាតាមដែលបានត្រូវប្រគល់។

ការិយាល័យអនុញ្ញាតប្រកបអាជីវកម្មកិច្ចការបណ្ដាញ សម្ភារៈបរិក្ខារនិងម៉ាស៊ីនវិទ្យុគមនាគមន៍
មានទួនាទីទទួលខុសត្រូវការងារទាក់ទងនឹងមានទួនាទីទទួលខុសត្រូវការងារទាក់ទងនឹង ការរៀបចំគោលការណ៍ មធ្យោបាន លក្ខណ្ឌការអនុញ្ញាត ពិចារណាអនុញ្ញាត ឯកភាពតារាងកម្មវិធី តាមដាន ពិនិត្យ ផ្ដល់មតិយោបល់ និងរៀបចំទិន្នន័យទាក់ទងនិងការប្រកបអាជីវកម្មកិច្ចការវិទ្យុផ្សាយសំលេងក្នុងប្រព័ន្ធឌីជីថល បណ្ដាញ សម្ភារៈបរិក្ខារ ម៉ាស៊ីនវិទ្យុគមនាគមន៍ ម៉ាស៊ីនទទួល ឧបករណ៍ ឬសម្ភារៈដែលប្រើសម្រាប់កិច្ចការផ្សាយសំលេងនិងទូរទស្សន៍ អោយត្រូវទៅតាមគោលការណ៍និងលក្ខណ្ឌការអនុញ្ញាតដែលបានកំណត់។ រួមទាំងពិចារណាភាពចាំបាច់ក្នុងការប្រើប្រាស់រលកអាកាសតាមការអនុញ្ញាត សម្បទាន ឬកិច្ចសន្យា រហូតដល់ការងារនានាតាមដែលបានត្រូវប្រគល់។

ការិយាល័យច្បាប់កិច្ចការផ្សាយសំលេងនិងទូរទស្សន៍  
មានទួនាទីទទួលខុសត្រូវការងារទាក់ទងនឹងការដំណើរការសំណុំរឿងផ្នែកផ្សាយ សំលេងនិងទូរទស្សន៍ រៀបចំព្រាង កែសម្រួលនិងអភិវឌ្ឍច្បាប់ ពិចារណាកិច្ចសន្យា ឬការ ឯកភាពនានា ពិគ្រោះហ៍និងផ្ដល់មតិយោបល់ណែនាំទាក់ទងនឹងច្បាប់ដែលទាក់ទងនឹងកិច្ចការផ្សាយសំលេងនិងទូរទស្សន៍។ ដំណើរការទទួលនិងពិចារណាបណ្តឹងឧទ្ធរណ៍ រួមទាំងពិចារណាបញ្ហានានា ដែលកើតឡើងតាមច្បាប់ សន្យា រហូតដល់ការងារនានាដែល បានត្រូវប្រគល់។

ការិយាល័យគ្រប់គ្រងការប្រើប្រាស់រលកអាកាសក្នុងកិច្ចការផ្សាយសំលេងនិងទូរទស្សន៍ 
មានទួនាទីទទួលខុសត្រូវការងារទាក់ទងនឹងការគ្រប់គ្រង ពិនិត្យ និងដោះស្រាយបញ្ហាការប្រើប្រាស់រលកអាកាសក្នុងកិច្ចការផ្សាយសំលេងនិងទូរទស្សន៍ ការអនុវត្តច្បាប់ទាក់ទងនឹងការប្រើប្រាស់រលកអាកាស រួមទាំងការយកទោសអ្នកដែលប្រព្រឹត្តិល្មើសក្នុងកិច្ចការផ្សាយសំលេងនិងទូរទស្សន៍ រហូតដល់ការងារនានាដែលបានត្រូវប្រគល់។

ការិយាល័យជំរុញការប្រកួតប្រជែងនិងគ្រប់គ្រងគ្នាឯង    
មានទួនាទីទទួលខុសត្រូវការងារទាក់ទងនឹងការអភិវឌ្ឍនយោយបាយ កំណត់ គោលការណ៍ជំរុញនិងគ្រប់គ្រងការប្រកួតប្រជែងក្នុងកិច្ចការផ្សាយសំលេងនិងទូរទស្សន៍ ជំរុញការអនុវត្តតាមគោលការណ៍ការការពារនិងកែសម្រួលការផ្ដាច់មុខ ការបង្រួមកិច្ចការ ការជំរុញអោយមានយន្តការការគ្រប់គ្រងគ្នាឯង រួមទាំងផ្ដល់មតិចំពោះការបណ្ដឹងទាក់ទងនឹងសីលធម៍ រហូតដល់ការងារនានាដែលបានត្រូវប្រគល់។

ការិយាល័យអភិវឌ្ឍន៍អង្គការវិជ្ជាជីវៈនិងជំរុញការបំរើសេវា  
មានទួនាទីទទួលខុសត្រូវការងារទាក់ទងនឹងការជំរុញការរួមគ្នាជាក្រុមរបស់អ្នកដែលកាន់ប័ណ្ណអនុញ្ញាតប្រកបអាជីវកម្ម អ្នកផលិតកម្មវិធី និងអ្នកប្រកបអាជីវកម្មសារពត៌មាន ជំរុញអោយមានការអភិវឌ្ឍអង្គការវិជ្ជាជីវៈ រួមទាំងកំណត់គោលដៅ ជំរុញសិទ្ធិសេរីភាពនិងសមភាពរបស់ប្រជាជនក្នុងការទទួលបានពត៌មាន ប្រើប្រាស់រលកអាកាសនិងការបំរើសេវាក្នុងកិច្ចការផ្សាយសំលេងនិងទូរទស្សន៍ រហូតដល់ការងារនានាដែលបានត្រូវប្រគល់។

ការិយាល័យគ្រប់គ្រងតារាងនិងសេចក្ដីកម្មវិធី និងអភិវឌ្ឍអ្នកប្រកាសក្នុងកិច្ចការផ្សាយ សំលេងនិងទូរទស្សន៍
មានទួនាទីទទួលខុសត្រូវការងារទាក់ទងនឹងការគ្រប់គ្រង ពិនិត្យ និងពិចារណាក្ដីបណ្ដឹងទាក់ទងនឹងតារាងកម្មវិធី សេចក្ដីកម្មវិធីរបស់អ្នកប្រកបអាជីវកម្មកិច្ចការផ្សាយ សំលេងនិងទូរទស្សន៍ អោយត្រូវទៅតាមច្បាប់ ។ រួមទាំងរៀបចំផែនការណ៍ជំរុញ គាំទ្រ និងអភិវឌ្ឍគុណភាពកម្មវិធីនិងស្ដង់ដារបស់អ្នកប្រកាសក្នុងកិច្ចការផ្សាយសំលេងនិងទូរទស្សន៍ រហូតដល់ការងារនានាតាមដែលបានត្រូវប្រគល់។

 
 
 

បង្កើតឡើងដោយ  -   (25/01/17 15:56:30)

Download

Page views: 1467