គម្រប់ 1 ឆ្នាំ កសថឆ. ដេញថ្លៃ 4G មានផលចំពោះសេដ្ធកិច្ចផ្ទាល់ជាង 3 សែនលានបាទ មានអ្នកប្រើសេវា 4G ជាង 22 លានអ្នក និងមានអ្នកប្រើសេវា MOBILE BROADBAND ជិត 62 លាន ល្បឿនមធ្យមក្នុងបំរើសេវានៅទ្រឹម 25 MBPS ខ្ពស់ជាងកំរឹតមធ្យមរបស់ពិភពលោក។

ចាប់ពីម៉ោង 10 ព្រឹកថ្ងៃទី 11 វិច្ឆិកា 2558 ​ការិយាល័យគណៈកម្មការកិច្ចការទូរទស្សន៍និងកិច្ចការទូរគមនាគមន៍ជាតិ(កសថឆ.) បានរៀបចំការដេញថ្លៃរលកប្រេកង់ 1800 MHz ចំនួន 60 MHz (2x15MHz ចំនួន 2 ឈុត) ចំណាយពេលក្នុងការដេញថ្លៃកន្លងថ្ងៃដោយរួចរាល់ក្នុងម៉ោង 19.25 របស់ថ្ងៃបន្ទាប់។ លើសពីនេះទៅទៀតការដេញថ្លៃរលកប្រេកង់ 900 MHz ចំនួន 40 MHz (2x10MHz ចំនួន 2 ឈុត) ចំណាយពេលយូរចាប់ពីថ្ងៃទី 15 ដល់ 19 ធ្នូ 2558 ហើយនៅមានការដេញថ្លៃបន្តជាលើកទី 2 ក្នុងថ្ងៃទី 27 ឧសភា 2559។ ពីថ្ងៃនោះ លុះដល់ថ្ងៃនេះរយៈពេលជិត 1 ឆ្នាំ ដែលរលកអាកាសទាំង 2 ប្រេកង់ ក្រោយការដេញថ្លៃបានត្រូវគេនាំទៅអភិវឌ្ឍប្រទេសទាំងផ្នែកសេដ្ធកិច្ចនិងសង្គមជាច្រើន ចាប់ពីមានប្រាក់ដេញថ្លៃច្រើនដល់ 232,730 លានបាទទៅឲ្យរដ្ធក្នុងរយៈពេល 4 ​ឆ្នាំ គឺចាប់ពីឆ្នាំ 2559-2563។ ដោយកន្លងមកមានអ្នកប្រកបកិច្ចការទូរស័ព្ធចល័តបានបង់ថ្លៃហើយក្នុងអំឡុងពេលដំបូងប្រមាណ 58,830 លានបាទ ដែលរដ្ធអាចនាំប្រាក់ទៅអភិវឌ្ឍប្រទេសលើវិស័យនានា រួមទាំងពង្រីកបណ្ដាញរបស់អ្នកប្រកបកិច្ចការទូរស័ព្ទចល័ត។

ក្នុងវិស័យការវិនិយោគរបស់អ្នកប្រកបកិច្ចការក្នុងអំឡុងពេល 1 ឆ្នាំកន្លងមកចាប់ពីត្រីមាសទី 3 នៃឆ្នាំ 2558 កន្លងមកលុះដល់ត្រីមាស 2 នៃឆ្នាំនេះ ទ្រព្យរួមក្នុងការវិនិយោគរបស់អ្នកប្រកបកិច្ចការទូរស័ព្ទចល័តទាំង 3 ក្រុមហ៊ុនកើនឡើងប្រមាណ 100,264 លានបាទ។ ដោយការវិនិយោគដែលកើនឡើងរាប់ចាប់ពីដើមឆ្នាំ 2558 ទៅដល់ត្រីមាសទី 2 នៃឆ្នាំ 2559។ ក្រៅពីការវិនិយោគរបស់អ្នកប្រកបកិច្ចការដែលកើនឡើងហើយ ចំនួនអ្នកប្រើប្រាស់អ៊ីនធើណេចល័តក៏កើនឡើងច្រើនដូចគ្នាដែរ។

 

បង្កើតឡើងដោយ  -   (24/05/17 15:32:12)

Download

Page views: 473