ថ្ងៃនេះ (24 សីហា 58) “ កសថឆ.” សហការជាមួយអង្គភាពគ្រប់គ្រងវិស័យទូរគមនាគមន៍របស់ “កម្ពុជា” សហការនិងផ្លាស់ប្ដូរពត៌មាន ដើម្បីឈានទៅរកការបង្កើតសហគមអាស៊ាន

ការរិយាល័យគណៈកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ(ការិយាល័យ កសថឆ.) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MOU)ជាមួយអង្គភាពគ្រប់គ្រងវិស័យទូរគមនាគមន៍ Telecommunication Regulator of Cambodia (TRC) នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញការសហការនិងផ្លាស់ប្ដូរពត៌មានវិស័យទូរគមនាគមន៍និងការគ្រប់គ្រងរលកវិទ្យុ ដើម្បីឈានទីរកការបង្កើតសហគមអាស៊ាន។

នាយឧត្តមសេនីយ៍ ថៈរ៉េត ប៉ុនស៊ី ប្រធាន កសថឆ. បញ្ជាក់ថាការិយាល័យ កសថឆ. បានមានគោលនយោបាយក្នុងការបង្កើតការសហការលើវិស័យកិច្ចការទូរគមនាគមន៍និងការគ្រប់គ្រងរលកអាកាសដើម្បីឈានទៅរកការបង្កើតសហគមអាស៊ាន(ASEAN Community) និងបង្កើតភាពរឹងមាំនិងសក្តានុពលក្នុងអាស៊ាន រួមទាំងបង្កើតបណ្ដាញរវាងអង្គភាពដែលគ្រប់គ្រងក្នុងតំបន់អាស៊ាន ដើម្បីជំរុញការសហការរវាងអង្គភាពដែលគ្រប់គ្រងក្នុងអាស៊ាន ពង្រឹងសម្ព័ន្ធភាពរវាងប្រធានអង្គភាពឲ្យបានកាន់តែជិតស្និទ។

ដោយបន្ទាប់ពីការចូលសម្ដែងការគួរសមនិងពិពាក្សាជាមួយប្រធានអង្គភាពគ្រប់គ្រងនៃព្រះរាជាណាចក្រកម្ពុជាឬ Telecommunication Regulator of Cambodia (TRC) កាលពីថ្ងៃទី 19-20 កុម្ភះ 2558 នៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទាំងពីរភាគីបានឯកភាពរួមចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់ (MOU) រវាងការិយាល័យកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍និងកិច្ចការទូរគមនាគមន៍ជាតិ(ការិយាល័យ កសថឆ.) និងអង្គភាពគ្រប់គ្រងនៃព្រះរាជាណាចក្រកម្ពុជា ឬ Telecommunication Regulator of Cambodia (TRC) ធ្វើឲ្យការអនុវត្តការងារនិងការផ្លាស់ប្ដូរពត៌មានរវាងគ្នាមានលទ្ធផលជាវិជ្ជមាន កើតប្រយោជន៍ចំពោះប្រជាជនក្នុងអាស៊ានជាក់ស្ដែង។ លើសពីនេះទៅទៀតមានការបង្កើតសម្ព័ន្ធភាពរវាងប្រទេសជិតខាងដែលមានព្រំដែនជាប់គ្នា មានការផ្លាស់ប្ដូរពត៌មានវិស័យទូរគមនាគមន៍និងការគ្រប់គ្រងរលកវិទ្យុ ការផ្លាស់ប្ដូរបុគ្គលិក ចំណេះវិជ្ជា និងជំនាញឯកទេស។

Download

បង្កើតឡើងដោយ  -   (24/05/17 20:32:52)

Download

Page views: 385