កសថឆ. សហការជាមួយ រដ្ធមន្ត្រីក្រសួងមហាផ្ទៃនិងការទំនាក់ទំនងនៃរដ្ធបាលជប៉ុន ពិពាក្សាគោលការណ៍បន្ថយអត្រាតម្លៃសេវា International Mobile Roaming រវាងថៃ-ជប៉ុន រួមទាំងកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្ម Ultra HDTV និងការអភិវឌ្ឍកម្មវិធី

លោកថាកន តាន់ថៈសិទ្ធ លេខាធិការ កសថឆ. បញ្ជាក់ថា ថ្ងៃនេះ(30 មេសា 2558) អង្គប្រជុំរវាង កសថឆ. ដឹកនាំដោយនាយឧត្តមសេនីយ៍ ថៈរ៉េត ប៉ុនស៊ី ប្រធាន កសថឆ. វរសេនីយ៍ឯក បណ្ឌិត ណៈធី កុសលរ័ត អនុប្រធាន កសថឆ. និងជាប្រធាន កសថ. វរសេនីយ៍ឯក បណ្ឌិត សេដ្ធផុង ម៉ៈលិសុវណ្ណ អនុប្រធាន កសថឆ.និងជាប្រធាន កថខ. លោកថាកន តាន់ថៈសិទ្ធ លេខាធិការ កសថឆ.និងរដ្ធមន្ត្រីក្រសួងមហាផ្ទៃនិងការទំនាក់ទំនងនៃរដ្ធបាលជប៉ុន ឬ Ministry of Internal Affairs and Communications (ក្រសួង MIC) បានពិពាក្សារួមគ្នាអំពីគោលការណ៍បន្ថយអត្រាតម្លៃសេវា International Mobile Roaming ទាំងទិន្នន័យនិងសេវាសំឡេងរួមគ្នា។ ដោយនឹងនាំមកនៅការពិពាក្សារវាងអ្នកវិនិយោគទូរគមនាគមន៍របស់ប្រទេសថៃនិងប្រទេសជប៉ុន ដែលនឹងមានផលវិជ្ជមានចំពោះអ្នកវិនិយោគនិងឧស្សាហកម្មទេសចរណ៍របស់ថៃ។ រួមទាំងបានមានការស្នើកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍនិងការបង្រៀនបច្ចេកវិទ្យាការផ្សាយរូបភាពនិងសំឡេងក្នុងប្រព័ន្ធ 4K និង 8K ដែលបាននាំមកបង្ហាញក្នុងលើកនេះកាលពីខែកុម្ភះកន្លងមក ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងបានស្នើឲ្យមានការផ្លាស់ប្ដូរកម្មវិធីរួមគ្នងរវាងអ្នកវិនិយោគទាំងពីរភាគី។ ដោយក្នុងរសៀលថ្ងៃនេះអ្នកវិនិយោគពីជប៉ុន 11 រូបដែលបានអមដំណើរជាមួយគណៈប្រតិភូក្នុងលើកនេះ នឹងមានការតាំងពិព័រណ៍បង្ហាញអំពីបច្ចេកវិទ្យា 4K និងកម្មវិធីជាមួយនឹងអ្នកវិនិយោគថៃ ដើម្បីឲ្យបានជ្រើសទិញកម្មវិធីដែលគួរឲ្យចាប់អារម្មណ៍ ដើម្បីឲ្យមានធុរកិច្ចរួមគ្នា។

សម្រាប់កិច្ចសហប្រតិបត្តិការក្នុងពីរវិស័យនេះនឹងធ្វើឲ្យមានផលប្រយោជន៍ចំពោះប្រទេសថៃក្នុងការជំរុញសេដ្ធកិច្ចពីការដាក់ទុនរបស់អ្នកវិនិយោគទូរទស្សន៍ថៃនិងជប៉ុន ដើម្បីអភិវឌ្ឍកម្មវិធីដែលមានគុណភាពនិងជំរុញការនាំបច្ចេកវិទ្យា Ultra HDTV (4K) និង Smart TV មកប្រើក្នុងឧស្សាហកម្មទូរទស្សន៍ថៃ។ រីឯកិច្ចសហប្រតិបត្តិការវិស័យសេវា International Mobile Roaming បើអ្នកវិនិយោគសម្រេចបានការឯកភាពក្នុងការចរចារួមគ្នាដើម្បីបន្ថយតម្លៃសេវាទាំង Data Roaming និង Voice Roaming និងមានផលល្អចំពោះឧស្សាហកម្មទូរគមនាគមន៍របស់ទាំងពីរប្រទេស។

បង្កើតឡើងដោយ  -   (24/05/17 15:53:56)

Download

Page views: 326