ចាប់ផ្ដើម 2 ធ្នូ មើលធីវីឌីជីថលរៀងតាមប៉ុស្តិ៍ 1-36 តាមការដេញថ្លៃធីវីឌីជីថលគ្រប់ផ្លេតហ្វោម ទូរទស្សន៍ខ្សែកាប និងទូរទស្សន៍ផ្កាយរណបឲ្យអនុវត្តដូចគ្នាទាំងអស់

លោកថាកន តាន់ថៈសិទ្ធ លេខាធិការគណៈកម្មការកិច្ចការផ្សាយសំឡេង កិច្ចការទូរទស្សន៍ និងកិច្ចការទូរគមនាគមន៍ជាតិ (លេខាធិការ កសថឆ.) បញ្ជាក់ថា ក្នុងថ្ងៃទី 2 ធ្នូ 2558 ប្រកាស កសថឆ. ស្ដីពីគោលការណ៍ការចាត់លំដាប់សេវាទូរទស្សន៍ ឬគោលការរៀងប៉ុស្តិ៍ ដែលបានប្រកាសក្នុងព្រះរាជក្រឹត្យតាំងពីថ្ងៃទី 2 តុលា 2558 នឹងចូលជាធរមានតាមច្បាប់ ដែលនឹងធ្វើឲ្យអ្នកបានប័ណ្ណអនុញ្ញាតឲ្យបំរើសេវាទូរទស្សន៍ដែលមិនប្រើរលកអាកាស ដូចជា ប៉ុស្តិ៍ផ្កាយរណប ទូរទស្សន៍ខ្សែកាប ត្រូវរៀបចំឲ្យមានកម្មវិធីទូរទស្សន៍ដែលបំរើសេវាជាការទូទៅ(ប៉ុស្តិ៍ធីវីឌីជីថល) ទុកក្នុងប៉ុស្តិ៍ 1-36 រីឯប៉ុស្តិ៍ 37-60 ជាប៉ុស្តិ៍ដែលអ្នកប្រកបកិច្ចការនាំយកកម្មវិធីមួយណាមកបង្ហាញជូនក៏បាន។

លោកថាកន ពោលថា នៅពេលដែលប្រកាស់នេះចូលជាធរមាន ប្រជាជននឹងទទួលបានប្រយោជន៍ មិនចាំបាច់ចាំលេខប៉ុស្តិ៍ដែលខុសគ្នានៅពេលដែលទស្សនាធីវីឌីជីថលពីផ្លេតហ្វោមដែលខុសគ្នា មិនថានឹងទស្សនាធីវីឌីជីថលពីផ្កាយរណប ឬទូរទស្សន៍ខ្សែកាប ឬឌីជីថលធីវី ចុចប៉ុស្តិ៍លេខ 1 ក៏បានទស្សនាកម្មវិធីដូចគ្នា។

សម្រាប់ប៉ុស្តិ៍ធីវីឌីជីថលក្នុងបច្ចុប្បន្ន រួមមាន ប៉ុស្តិ៍លេខ1 គឺ ស្ថានីយ៍ទូរទស្សន៍កងទ័ពជើងគោកប៉ុស្តិ៍លេខ 5 HD1 , ប៉ុស្តិ៍លេខ 2 គឺ ស្ថានីយ៍វិទ្យុទូរទស្សន៍នៃប្រទេសថៃ, ប៉ុស្តិ៍លេខ 3 គឺ ThaiPBS HD, ប៉ុស្តិ៍លេខ 10 គឺ ប៉ុស្តិ៍រដ្ធសភា

ប៉ុស្តិ៍សម្រាប់កុមារនិងគ្រួសារ ចាប់ពីប៉ុស្តិ៍លេខ 13 គឺ ប៉ុស្តិ៍លេខ 3 Family, ប៉ុស្តិ៍លេខ 14 គឺ ប៉ុស្តិ៍ MCOT Family, ប៉ុស្តិ៍លេខ 15 គឺ ប៉ុស្តិ៍  LOCA

ប៉ុស្តិ៍ពត៌មាននិងចំណេះដឹង ចាប់ពីប៉ុស្តិ៍លេខ 16 គឺ ប៉ុស្តិ៍ TNN24, ប៉ុស្តិ៍លេខ 17 គឺ ប៉ុស្តិ៍ ថៃធីវី, ប៉ុស្តិ៍លេខ 18 គឺ ប៉ុស្តិ៍ NEW TV, ប៉ុស្តិ៍លេខ 19 គឺ ប៉ុស្តិ៍ SPRING NEWS, ប៉ុស្តិ៍លេខ 20 គឺ ប៉ុស្តិ៍  BRIGHT TV, ប៉ុស្តិ៍លេខ 21 គឺ ប៉ុស្តិ៍ VOICE TV, ប៉ុស្តិ៍លេខ 22 គឺ ប៉ុស្តិ៍ NATION TV

ប៉ុស្តិ៍កម្មវិធីទូទៅ(SD) ចាប់ពីប៉ុស្តិ៍ 23 គឺ ប៉ុស្តិ៍  WORKPOINT TV, ប៉ុស្តិ៍លេខ  24 គឺ ប៉ុស្តិ៍  true 4U, ប៉ុស្តិ៍លេខ  25 គឺ ប៉ុស្តិ៍  GMM, ប៉ុស្តិ៍លេខ  26 គឺ ប៉ុស្តិ៍  NOW, ប៉ុស្តិ៍លេខ  27 គឺ ប៉ុស្តិ៍  8, ប៉ុស្តិ៍លេខ  28 គឺ ប៉ុស្តិ៍  3SD, ប៉ុស្តិ៍លេខ  29 គឺ ប៉ុស្តិ៍  MONO 29

នឹងប៉ុស្តិ៍កម្មវិធីទូទៅដែលមានភាពច្បាស់ខ្ពស់(HD) ចាប់ពីប៉ុស្តិ៍ 30 គឺ ប៉ុស្តិ៍ MCOT HD, ប៉ុស្តិ៍លេខ 31 គឺ ប៉ុស្តិ៍ ONE HD, ប៉ុស្តិ៍លេខ 32 គឺ ប៉ុស្តិ៍ Thairath TV, ប៉ុស្តិ៍លេខ 33 គឺ ប៉ុស្តិ៍ 3 HD, ប៉ុស្តិ៍លេខ 34 គឺ ប៉ុស្តិ៍ AMARIN TV HD, ប៉ុស្តិ៍លេខ 35 គឺ ប៉ុស្តិ៍ 7 HD, ប៉ុស្តិ៍លេខ 36 គឺ ប៉ុស្តិ៍ PPTV HD

“ចាប់ពីថ្ងៃទី 2 ធ្នូ នេះ ប្រជាជនដេលទស្សនាទូរទស្សន៍នឹងទស្សនាគ្រប់ប៉ុស្តិ៍ដូចគ្នាទាំងអស់ មិនថា
ទស្សនាតាមរយះទូរទស្សន៍ខ្សែកាប ឬទូរទស្សន៍ផ្កាយរណប នឹងជាលេខប៉ុស្តិ៍ដូចគ្នាតាមដែលអ្នកប្រកបកិច្ចការបានជ្រើសរើសលេខធីវីឌីជីថលតាំងពីការដេញថ្លៃ។ ដែលជាអ្វីដែលការិយាល័យ កសថឆ. បានជំរុញឲ្យមានការរៀងលេខប៉ុស្តិ៍និងបង្គាប់ឲ្យមានការប្រើជាក់ស្ដែង” លោកថាកន ពោល។

 

បង្កើតឡើងដោយ  -   (24/05/17 21:48:31)

Download

Page views: 2438