ការរៀបចំឲ្យមានសេវាលេខទូរស័ព្ទបន្ទាន់ជាតិតែមួយលេខ (National Single Emergency Number)

ការរៀបចំឲ្យមានសេវាលេខទូរស័ព្ទបន្ទាន់ជាតិតែមួយលេខ (National Single Emergency Number)

សភាពការណ៍បច្ចុប្បន្នរបស់ប្រទេសថៃ ដែលជួបប្រទះនឹងហេតុការណ៍ រួមទាំងគ្រោះធម្មជាតិដែលមានកើនឡើងក្នុងតំបន់នានារបស់ប្រទេស ហើយមានការកើនឡើងជាបន្តបន្ទាប់ទាំងញឹកញាប់និងធ្ងន់ធ្ងរ ដែលបណ្ដាណឲ្យមានផលប៉ះពាល់ចំពោះប្រជាជនក្នុងទ្រុងទ្រាយធំ។ ហើយបើពិចារណាដល់ការរៀបចំនិងអនុវត្តការបម្រើសេវាលេខទូរស័ព្ទបន្ទាន់របស់ប្រទេសនានា ដែលបានការអភិវឌ្ឍនិងទទួលស្គាល់ជាសាកល ឃើញថាប្រទេសនោះ មានការវិនិយោគ កែសម្រួល និងអភិវឌ្ឍការដំណើរការពីមជ្ឈមណ្ឌលទទួលដំណឹងអាសន្ត(Call Center) ។ ដែលគ្រាន់តែជាការឲ្យសេវាទទួលការចូនដំណឹងតែម្យ៉ាងទៅជាមជ្ឈមណ្ឌលបញ្ញាការហេតុអាសន្ត(Command Center) ដែលឃើញថាមានការលើក
កម្ពស់ការបម្រើសេវានិងគ្រប់គ្រងហេតុការបានយ៉ាងមានប្រសិទ្ធិភាព​ ដូចជា ប្រទេស
សហរដ្ធអាមេរិក(លេខ ៩១១) សហភាពអឺរ៉ុប (លេខ ១១២) ប្រទេសអង់គ្លេស(លេខ​៩៩៩)
ជាដើម។

សម្រាប់ប្រទេសថៃនៅមិនទាន់មានសេវាលេខទូរស័ព្ទបន្ទាន់តែមួយលេខ ប៉ុន្តែមានអង្គភាពដែលទទួលខុសត្រូវទាក់ទងនឹងហេតុអាសន្តនៅជាច្រើនអង្គភាព រួមមាន មជ្ឈមណ្ឌលទទួលដំណឹងអាសន្ត ១៩១ របស់ការិយាល័យនគរបាលជាត់ មជ្ឈមណ្ឌលពេទ្យបន្ទាន់ ១៦៦៩ របស់ស្ថាប័នពេទ្យបន្ទាន់ មជ្ឈមណ្ឌលទទួលដំណឹងភ្លើងឆេះ ១៩៩ របស់ការិយាល័យការពារនឹងសង្គ្រោះគ្រោះថ្នាក់មហន្តរាយនិងអង្គការគ្រប់គ្រងតំបន់ រួមទាំងអង្គភាពនានាដែលទាក់ទង តែងតែមានលេខទូរស័ព្ទរបស់ខ្លួន។ ធ្វើឲ្យមានការយល់ច្រឡំក្នុងករណីដែលមានការប្រញាប់ និងពិបាកចាំ។ រួមទាំងភាពយឺតយូរក្នុងការបម្រើសេវាពីការ
ខ្វះខាតការសហការរវាងអង្គភាពដែលទទួលខុសត្រូវ។

ដូច្នេះ ដើម្បីឲ្យស្របទៅនឹងសភាពការណ៍របស់ប្រទេសដែលមានការផ្លាស់ប្ដូរឲ្យដំណើរទៅប្រកបដោយប្រសិទ្ធិភាព ការប្រើសេវាលេខទូរស័ព្ទបន្ទាន់របស់ប្រទេសថៃ
គួរដំណើរការតាមរយះមជ្ឈមណ្ឌលបញ្ជាការគ្រោះអាសន្ត(Command Center) ដែលហៅថា​មជ្ឈមណ្ឌលបញ្ជាការគ្រោះអាសន្តជាតិ  (Thailand Emergency Command Center: TECC)”  ដែលអាចឆ្លើយតបនិងបញ្ចាទៅកាន់អង្គភាពដែលទាក់ទងដើម្បីដោះស្រាយបញ្ហាករណីមានអាសន្តឬមានគ្រោះធម្មជាតិឲ្យបានទាន់ពេល។

មជ្ឈមណ្ឌលបញ្ជាការគ្រោះអាសន្តជាតិ  (Thailand Emergency Command Center: TECC) ជាការបន្តការងារពីប្រព័ន្ធមជ្ឈមណ្ឌលគ្រោះអាសន្ត ១៩១ របស់ការិយាល័យនគរបាលជាត។ ដែលមានលក្ខណះជាមជ្ឈមណ្ឌលទទួលដំណឹងគ្រោះអាសន្ត(Call Center) ប៉ុន្តែមានគុណសម្បត្តិសំខាន់បន្ថែម ដូចជា ការមានប្រព័ន្ធដែលអាចបញ្ជាក់តំបន់របស់អ្នកជូនដំណឹង ដើម្បីកាត់បន្ថយពេលក្នុងការធ្វើដំណើរទៅកន្លែងកើតហេតុ។ បណ្ដាណឲ្យមានការគ្រប់គ្រងហេតុអាសន្តបានយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធិភាព។
អាចសហការពត៌មានដែលទាក់ទងដើម្បីវិភាគនិងការពារហេតុអាសន្ត រូមទាំងប្រើសម្រាប់ការការស៊ើបអង្កេតដើម្បីរកមូលហេតុឬជនល្មើសបានយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធិភាព។

មជ្ឈមណ្ឌលបញ្ជាការគ្រោះអាសន្តជាតិ  (Thailand Emergency Command Center: TECC)​ មានរចនាសម្ព័ន្ធសំខាន់ គឺ

  • ប្រព័ន្ធគ្រប់គ្រងការទំនាក់ទំនងតាមរយះសំឡេង(Voice Communication System)
  • ប្រព័ន្ធចែកខ្សែស្វ័យប្រវត្តនិងប្រព័ន្ទការតភ្ជាប់កុំព្យូទ័រ (ACD/CTI)
  • ​​ ប្រព័ន្ធគ្រប់គ្រងការទំនាក់ទំនងតាមរយះពហុមេឌៀ(Multimedia Communication System)
  •  ប្រព័ន្ធថតសំឡេងការសន្ទនា(Voice Recording System)
  •  ប្រព័ន្ធទទួលដំណឹងនិងសហការហេតុអាសន្ត (Computer Aided Dispatch: CAD)
  • ​​ ប្រព័ន្ធបច្ចេកវិទ្យាភូមិសាស្ត្រ​ (Geographic Information System: GIS)
  • ប្រព័ន្ធគ្រប់គ្រងរកតំបន់អ្នកជូនដំណឹងអាសន្ត (Location Based Service: LBS)
  • ប្រព័ន្ធភ្ជាប់ជាមួយកាមេរ៉ាសុវត្ថិភាព (CCTV Interface)
  • ប្រព័ន្ធការវិភាគរូបភាពនិងហេតុអាសន្តអច្ឆរិយ (CCTV Analytics)

ដោយសារតែគម្រោងការមជ្ឈមណ្ឌលបញ្ជាការគ្រោះអាសន្តជាតិនេះ ជាការបំពាក់ប្រព័ន្ធបច្ចេកទេសថ្មីដែលមិនធ្លាប់មានក្នុងប្រទេសថៃ ដូច្នេះ ទើបបានចែកការដំណើរការទៅជា ២ ដំណាក់កាល (Phase)  គឺ

  • ដំណាក់កាលទី ១ បំពាក់មជ្ឈមណ្ឌល Emergency Command Center​ ១១ កន្លែងដែលជាមជ្ឈមណ្ឌលបញ្ជាការភូមិភាគ និងអង្គភាពដែលទាក់ទងក្នុងដំណាក់កាលដំបូងមុនសិន។ ដើម្បីជាការនាំមុខ(Pilot) ក្នុងការសាកល្បងការដំណើរការរបស់ប្រព័ន្ធ និងវិធីការអនុវត្តការងាររបស់មជ្ឈមណ្ឌលបញ្ជាការហេតុអាសន្តថ្មី។
  • ដំណាក់កាលទី ២​ បំពាក់មជ្ឈមណ្ឌល Emergency Command Center សម្រាប់ខេត្តដែលនៅសល់ទាំង ៦៦ កន្លែងនិងអង្គភាពដែលទាក់ទងទាំងអស់។ ក្រោយពីបានលទ្ធផលក្នុងការដំណើរការក្នុងដំណាក់កាលទី ១ និងមានការកែសម្រួលរួចរាល់ហើយ។

ការរចនាប្រព័ន្ធការបម្រើសេវាលេខទូរស័ព្ធបន្ទាន់ជាតិមួយលេខ បានផ្អែកតាមស្តង់ដារបស់សមាគម NENA (National Emergency Number Association) របស់ប្រទេសសហរដ្ធអាមេរិក ដែលមានការអភិវឌ្ឍទៅជាប្រព័ន្ធ Next Generation ๙๑๑ ឬ NG๙๑๑ ដោយធ្វើការលើប្រព័ន្ធបណ្ដាញ IP ដែលអាចទទួលការជូនដំណឹងហេតុអាសន្តបានច្រើនផ្លូវ(Multi-Channel Communication) ដែលមានប្រព័ន្ធចម្បង ដូចតទៅ


2DC_191 System_Rev16_590927V1

នៅពេលដែលដំណើរការបំពាក់ប្រព័ន្ធនិងមជ្ឈមណ្ឌលទំនាក់ទំនងសេវាលេខទូរស័ព្ទបន្ទាន់មួយលេខ (Thailand Single Emergency Call Center) រួចរាល់ហើយ។ ការិយាល័យ កសថឆ. នឹងប្រគល់ទៅឲ្យការិយាល័យនគរបាលជាតិ ដើម្បីដំណើរការជាបន្ត។

បង្កើតឡើងដោយ  -   (24/05/17 14:35:49)

Download

Page views: 5667